Alynana Media Cambodia
Icon Collap
clinic narit

សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជប៉ុនជួយសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់២ នៅភាគខាងកើតរាជធានីភ្នំពេញ

Media LNN | Dec 22, 2023
សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជប៉ុនជួយសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់២ នៅភាគខាងកើតរាជធានីភ្នំពេញ
Clinic narith

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើប្រទេសជប៉ុន ជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់២នៅភាគខាងកើតនៃរាជធានីភ្នំពេញ ក្នុងនោះរួមមានគម្រោងពង្រីក និងលើកម្រិតគុណភាពផ្លូវជាតិលេខ១ និងស្ពានតភ្ជាប់តំបន់ក្តីតាកុយ ទៅតំបន់អរិយក្សត្រ ខណៈកន្លងមកជប៉ុនបានរួមចំណែកយ៉ាងច្រើន ក្នុងតភ្ជាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

សម្តេចធិបតី លើកឡើងពីសំណើនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ចំណតកំពង់ផែទឹកជ្រៅដំណាក់ាកាលទី១ នៅកំពង់ផែស្វ័យតក្រុងព្រះសីហនុ នៅថ្ងៃទី២២ ​ខែធ្នូ។​

នាឱកាសនោះដែរ សម្តេចបានស្នើឱ្យប្រទេសជប៉ុន ជួយពង្រីក និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ១ ទៅដល់គល់ស្ពានអ្នកលឿង និងពិនិត្យលទ្ធភាពជួយសាងសង់ស្ពានពីក្តីតាកុយ ទៅអរិយក្សត្រ។

សម្តេចមានប្រសាសន៍យ៉ាងដូច្នេះថា៖ “ខ្ញុំសូមស្នើដល់មិត្តជប៉ុន តាមរយៈឯកឧត្តម អនុរដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ជួយពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ការគាំទ្រដល់ការអភិវឌ្ឍផ្លូវស្ពានបន្ថែមទៀត ដូចជាគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ១ ​និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្តីតាកុយ-អរិយក្សត្រ”។

សម្តេចបន្ត “ជប៉ុនជាមិត្តដ៏សំខាន់របស់កម្ពុជា ដែលបាននិងកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាពីអតីតកាល បច្ចុប្បន្នកាល និងបន្តទៅអនាគត”៕