Alynana Media Cambodia
Icon Collap
clinic narit

ឆ្នាំ២០២៤ កម្ពុជានឹងមានរោងចក្រផលិតកង់រថយន្តចំនួន៥ ដែលអាចស្រូបយកជ័រស៊ូក្នុងស្រុកប្រមាណ៥០ម៉ឺនតោនក្នុង១ឆ្នំា

Media LNN | Dec 25, 2023
ឆ្នាំ២០២៤ កម្ពុជានឹងមានរោងចក្រផលិតកង់រថយន្តចំនួន៥ ដែលអាចស្រូបយកជ័រស៊ូក្នុងស្រុកប្រមាណ៥០ម៉ឺនតោនក្នុង១ឆ្នំា
Clinic narith

(ភ្នំពេញ)៖ បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតកង់រថយន្តចំនួន៣ កំពុងដំណើរការ ខណៈនៅឆ្នាំក្រោយ (២០២៤) នឹងមានក្រុមហ៊ុនថ្មីចំនួនពីរទៀត នឹងមកវិនិយោគបង្កើតរោងចក្រផលិតកង់រថយន្តនៅកម្ពុជាដែលធ្វើឱ្យចំនួនរោងចក្រផលិតកង់រថយន្តឡើងដល់ចំនួន៥។

នេះបើតាម ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងពីគម្រោងវិនិយោគនេះ ក្នុងបទអន្តរាគមន៍ក្នុងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែធ្នូ កន្លងទៅ។​

 

 

ឯកឧត្តមបញ្ជាក់ថា៖ “នៅពេលខាងមុខនេះ នឹងមានក្រុមហ៊ុនពីរទៀត មកបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ដែលធ្វើឱ្យចំនួនរោងចក្រកើនដល់៥ ហើយរោងចក្រទាំងអស់នេះនឹងស្រូបយកជ័រកៅស៊ូដែលកម្ពុជាផលិតផលបាន ប្រមាណ​៥០ម៉ឺនតោនក្នុងមួយឆ្នាំទៅប្រើប្រាស់ក្នុងសង្វាក់ផលិតកម្មរបស់ពួកគេ”។​

គួររម្លឹករថា ​បច្ចុប្បន្នកម្ពុជាមានរោងចក្រផលិតកង់រថយន្តចំនួន៣
_ទី១ មានទីតំាងនៅក្រុងបាវិត ខេត្តស្វាយរៀង
_ទី២ មានទីតាំងនៅក្រុងព្រះសីហនុ
_ទី៣ មានទីតាំងនៅខេត្តក្រចេះ៕