Alynana Media Cambodia
Icon Collap
clinic narit

ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯកតម្លៃ $២០លាន សម្ពោធបើកដំណើរការហើយ

Media LNN | Dec 27, 2023
ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯកតម្លៃ $២០លាន សម្ពោធបើកដំណើរការហើយ
Clinic narith

(ភ្នំពេញ)៖ គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក តម្លៃជាង ២០លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ជប៉ុន ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។

ពិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ស្ថានីយមួយនេះនឹងមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងមានស្ថានីយបូមបញ្ជូនទឹកកខ្វក់ចំនួន ២២គ្រឿង ដែលអាចបានបូមទឹកបាន ៤៦៨ម៉ែត្រគូប ក្នុងមួយម៉ោង។

គួររម្លឹកទៀតថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ ត្រូវបានសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជាង ២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ហើយបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា៕