Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនខ្នាតយក្សចិនមួយទៀត ប្រកាសក្ស័យធនក្រោយអស់លទ្ធភាពសងបំណុល

Admin Alynana | Jan 06, 2024
ក្រុមហ៊ុនខ្នាតយក្សចិនមួយទៀត ប្រកាសក្ស័យធនក្រោយអស់លទ្ធភាពសងបំណុល
Clinic narith

ក្រុមហ៊ុនខ្នាតយក្សប្រទេសចិន Zhongzhi Enterprise Group បានដាក់លិខិតប្រកាសក្ស័យធន បន្ទាប់ពីពួកគេអស់លទ្ធភាពក្នុងការសងបំណុល ស្របពេលក្រុមហ៊ុនមួយនេះបានផុងខ្លួនយ៉ាងជ្រៅ ជាមួយការធ្លាក់ចុះនៃវិស័យអចលនទ្រព្យនៅចិន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុន Zhongzhi បានប្រកាសក្ស័យធន ក្រោយដឹងច្បាស់ថាពួកគេមិនអាចសងបំណុលរួចឡើយ បើទោះជាត្រូវលក់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងអស់ក្ដី។

រំលឹកបន្តិចថា កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះ ធ្លាប់បានប្រកាស​ពីបំណុលរបស់ខ្លួន ប្រមាណ ៦៤ពាន់លានដុល្លារ និងបានធ្វើការសុំទោស​ចំពោះក្រុមវិនិយោគិននានា ដែលបានបណ្ដាក់ទុនរកស៊ីជាមួយខ្លួន។

ជម្រាបបន្ថែមថា បន្ទាប់ពីការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន Zhongzhi Enterprise Group បានធ្វើ​ឲ្យបណ្ដាក្រុមហ៊ុននៅក្នុងស្រុកឯទៀត កំពុងមានក្ដីបារម្ភ ដ្បិតក្រុមហ៊ុន Zhongzhi ធ្លាប់ជាស្ដេចត្រាញ់នៅក្នុងវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ ហើយការក្ស័យធនបែបនេះ គឺជាសញ្ញាណមិនល្អឡើយ ចំពោះវិស័យទាំង២ នេះ៕