ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត បានកំពុងបោះពុម្ពសន្លឹកឆ្នោតសម្រាប់ ភូមិភាគនីមួយៗ ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ដែលនៅក្នុងសន្លឹកឆ្នោតទាំងនោះ ត្រូវការជាចាំបាច់នូវលំដាប់លេខរៀងឈ្មោះគណបក្សនយោ បាយឈរឈ្មោះបោះឆ្នោត ដែលនឹងត្រូវកំណត់ជាលេខរៀងរបស់គណបក្សនយោ បាយនីមួយៗនៅលើ សន្លឹកឆ្នោតសម្រាប់ភូមិភាគទាំង ៨។
គ.ជ.ប បានកំពុងបោះពុម្ពសន្លឹកឆ្នោតជាង២ម៉ឺន៣ពាន់សន្លឹកសម្រាប់ ប្រើប្រាស់ ក្នុងការបោះឆ្នោតជ្រើស រើសសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹង ប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ ខាងមុខ។ នេះបើយោងតាមប្រសាសន៍លោក ហង់ ពុទ្ធា សមាជិក គ.ជ.ប និងជាអ្នកនាំ ពាក្យ បានប្រាប់ឲ្យដឹងតាមទូរស័ព្ទ ។
អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ឲ្យដឹងទៀតថា៖គ.ជ.បបានត្រៀមថវិកាជាង ៤លានដុល្លាកន្លះ។
គ.ជ.ប បានរៀបចំការិយាល័យបោះឆ្នោតចំនួន៣៣ការិយាល័យ និងមានអង្គបោះ ឆ្នោតចំនួន២ស្ថាប័នគឺសមាជិករដ្ឋសភាក្នុងតំណែងនិងសមាជិកក្រុមប្រឹក្សាឃុំ- សង្កាត់ក្នុងតំណែង សរុបចំនួន ១១.៧៤៧ នាក់ ក្នុងនោះរួមមាន៖
តំណាងរាស្ត្រក្នុងតំណែងមានចំនួន ១២៥ នាក់ ស្ត្រី ១៧ នាក់។
ការចុះបញ្ជីគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរ ឈ្មោះបានបញ្ចប់ រួចហើយ ដោយមានគណបក្សនយោបាយចំនួន ៤ ចូលរួមប្រកួតប្រជែង រួមមាន៖
១- គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះ ៨ មណ្ឌលភូមិភាគ លើ ៨ មណ្ឌលភូមិ ភាគ (គ្រប់មណ្ឌលភូមិភាគ)។
២- គណបក្ស ឆន្ទៈខ្មែរ ឈរឈ្មោះ ៨ មណ្ឌលភូមិភាគ លើ ៨ មណ្ឌលភូមិភាគ (គ្រប់មណ្ឌលភូមិភាគ)។
៣- គណបក្ស កម្លាំងជាតិ ឈរឈ្មោះ ៨ មណ្ឌលភូមិភាគ លើ ៨ មណ្ឌលភូមិភាគ (គ្រប់មណ្ឌលភូមិភាគ)។
៤- គណបក្សហ៊្វុនស៊ិនប៉ិច ឈរឈ្មោះ ៨ មណ្ឌលភូមិភាគ លើ ៨ មណ្ឌលភូមិភាគ (គ្រប់មណ្ឌលភូមិភាគ)។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំគជ.បសង្ឃឹមយ៉ាងមុតមាំថា ដំណើរការបោះឆ្នោតជ្រើស រើសសមាជិកព្រឹទ្ធសភានាពេលខាងមុខ នឹងប្រព្រឹត្តទៅតាមនីតិវិធីមួយត្រឹមត្រូវច្បាស់លាស់ យុត្តិធម៌ និងតម្លាភាព៕