Alynana Media Cambodia
Icon Collap
clinic narit

ស្ថានទូតចិនព្រមានពីហានិភ័យកែសម្ផស្សនៅប្រទេសកូរ៉េខាងត្បូង

Admin Alynana | Jan 22, 2024
ស្ថានទូតចិនព្រមានពីហានិភ័យកែសម្ផស្សនៅប្រទេសកូរ៉េខាងត្បូង
Clinic narith

ស្ថានទូតចិនប្រចាំនៅទីក្រុងសេអ៊ូល បានព្រមានដល់ពលរដ្ឋរបស់ខ្លួនប្រឆាំងនឹងគ្រោះថ្នាក់កែសម្ផស្សនៅប្រទេសកូរ៉េខាងត្បូង មានចាប់ពីហានិភ័យស្លាប់បាត់បង់ជីវិត រហូតទៅដល់ការផ្លាស់ប្តូរទ្រង់ទ្រាយមុខខ្លាំងដែលធ្វើឱ្យពិបាកក្នុងការឆ្លងកាត់ការត្រួតពិនិត្យអន្តោប្រវេសន៍។

ប្រទេសកូរ៉េខាងត្បូង ជាប្រទេសមួយស្ថិតនៅក្នុងចំណោមបណ្តាប្រទេសដែលមានប្រជាប្រិយភាពខ្លាំងបំផុតសម្រាប់ទេសចរណ៍វេជ្ជសាស្រ្តដោយបានទាក់ទាញយកអ្នកជំងឺបរទេសជាច្រើនក្នុងទសវត្សកន្លងមករួមមានមកពីប្រទេសចិន និងសហរដ្ឋអាមេរិក។ យោងស្ថិតិទិន្នន័យផ្លូវការរបស់ប្រទេសកូរ៉េខាងត្បូង។«នៅរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ជនបរទេសជាច្រើនទៅប្រទេសកូរ៉េខាងត្បូងដើម្បីកែសម្ផស្ស ហើយមានខ្លះក៏មានជាប់ពាក់ព័ន្ធនឹងជម្លោះវេជ្ជសាស្ត្រ និងការកែសម្ផស្សមិនជោគជ័យ ហើយខ្លះឈានរហូតដល់ស្លាប់បាត់បង់ជីវិតក៏មាន»។ ស្ថានទូតចិនលើកឡើងនៅក្នុងសេចក្តីជូនដំណឹងទៅកាន់ពលរដ្ឋរបស់ខ្លួន។  

ការជូនដំណឹងខាងលើនេះពីស្ថានទូតចិនបានធ្វើឡើងក្រោយការស្លាប់របស់ស្ត្រីជនជាតិចិនម្នាក់នៅខែមករានេះ ក្រោយការវះកាត់បបូរមាត់៣លើក នៅគ្លីនិកកែសម្ផស្សមួយកន្លេងនៅតំបន់ Gangnam  ទីក្រុងសេអ៊ូល។ យោងសារព័ត៌មានYonhap នៅថ្ងៃ១៧មករា ដកស្រង់ប្រភពពីប៉ូលីស។ 

ស្ថានទូតចិនបានស្នើដល់ពលរដ្ឋរបស់ខ្លួនឱ្យមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយពាណិជ្ជកម្ម ហើយកត់សម្គាល់ពីហានិភ័យផ្សេងៗ ហើយស្របគ្នាជ្រើសរើសអន្តរការីដោយប្រុងប្រយ័ត្ន ,  និងពិនិត្យមើលភាពស្របច្បាប់នៃស្ថាប័នវេជ្ជសាស្ត្រ ឬគ្រូពេទ្យវះកាត់, ចុះហត្ថលេខាលើកិច្ចសន្យាច្បាស់លាស់, និងរក្សាកំណត់ត្រាពេញលេញ។

«ប្រសិនបើមានការប្រែប្រួលមុខមាត់ខ្លាំងក្រោយវះកាត់ ឬប្រសិនបើអ្នកស្ថិតនៅក្នុងដំណាក់ការជាសះស្បើយក្រោយវះកាត់, អ្នកគួរមានលិខិតបញ្ជាក់ការវះកាត់នៅពេលចាកចេញទៅវិញ»។ ស្ថានទូតចិនបន្ថែម។ 

ស្ថានទូតចិនបន្តថា វិធានការប្រុងប្រយ័ត្នទាំងនេះ នឹងជួយបញ្ជៀសភាពស្មុគស្មាញក្នុងនីតិវិធីត្រួតពិនិត្យចូល ឬដំណាក់កាលបន្តបន្ទាប់ និងនីតិវិធីនៃការចាកចេញ។ 

យោងសង្គមអន្តរជាតិនៃការវះកាត់កែសម្ផស្ស, ប្រទេសកូរ៉េខាងត្បូង មានគ្រូពេទ្យវះកាត់កែសម្ផស្ស២៧១៨នាក់នៅឆ្នាំ២០២២ តួលេខនេះប្រហាក់ប្រហែលនិងប្រទេស ចិនដែលមានគ្រូពេទ្យវះកាត់កែសម្ផស្ស៣០០០នាក់ ខណៈពលរដ្ឋចិនមានលើសកូរ៉េខាងត្បូង២៨ដង៕