Alynana Media Cambodia
Icon Collap
clinic narit

ឯកឧត្តម ឌី វិជ្ជា កោតសរសើរដល់ក្រុមការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលបានចូលរួមចំណែកពីការដកចេញកម្ពុជាពីបញ្ជីប្រផេះ

Admin Alynana | Jan 22, 2024
ឯកឧត្តម ឌី វិជ្ជា កោតសរសើរដល់ក្រុមការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលបានចូលរួមចំណែកពីការដកចេញកម្ពុជាពីបញ្ជីប្រផេះ
Clinic narith
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិ(បសប.ហភ) នៅព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារ បសប.ហភ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ តាមរយៈកិច្ចប្រជុំផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (កម្មវិធី Zoom) ដែលមានការចូលរួមពីនាយកដ្ឋាន-មន្ទីរ-អង្គភាពជំនាញ និងអនុក្រុមការងារ បសប.ហភ តាមបណ្តាស្នងការដ្ឋាននគរបាលទូទាំងប្រទេស។

សមាជិកក្រុមប្រតិបត្ដិការផ្ទាល់មកពីនាយកដ្ឋាន និងការិយាល័យជំនាញដែលចូលរួមកិច្ចប្រជុំនេះ រួមមាន មន្ទីរប្រឆាំងគ្រឿងញៀន នាយកដ្ឋានកណ្តាលសន្តិសុខ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងការិយាល័យនគរបាលអន្តរជាតិ។

សូមបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចូលរួមចំណែកបំពេញការងារ ដោយការទទួលខុសត្រូវ រហូតកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ របស់ក្រុមការងារហិរញ្ញវត្ថុ (FATF) កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ៕image-1402image-1409image-1408