Alynana Media Cambodia
Icon Collap
clinic narit

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីស្រាអែលចូលជួបសម្តែងការគួរសម

Media LNN | Jan 25, 2024
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីស្រាអែលចូលជួបសម្តែងការគួរសម
Clinic narith

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយនឹងលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅទីស្តីការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ភាគីទាំងពីរបានស្វាគមន៍គ្នាទៅវិញទៅមក និងបានចែករំលែកព័ត៌មាន​ស្តីពីវិបត្តិដែល​កំពុងកើត​ឡើងនៅ​តំបន់ហ្គាហ្សា។ តាមរយៈទំនាក់ទនងដ៏ល្អនៃប្រទេសទាំងពីរ ឯកឧត្តមរដ្ឋមន្ត្រី និង​លោក​ជំទាវ​​ឯកអគ្គរដ្ឋទូត បានឯកភាពសិក្សាលើកិច្ចសហប្រតិបត្តិការ​ស្តីពីវិស័យ​ការងារ​រវាង​ប្រទេស​ទាំងពីរ ​ដើម្បីបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ចទៅវិញទៅមក។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រីក៏បានបញ្ជាក់​ជូនភាគី​អ៊ីស្រាអែល​ពីកិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ដែលកម្ពុជា បាន និងកំពុងបន្តសហការជាមួយនឹងសាធារណរដ្ឋកូរ៉េ និងជប៉ុនជាដើម។

ក្នុ​ង​ជំនួប​ប្រកបដោយភាពស្និទ្ធស្នាលនោះ មុននឹងបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រី និង​លោក​ជំទាវ​ឯក​អគ្គ​រដ្ឋទូតបានរំពឹងថា កម្ពុជា និងអ៊ីស្រាអែល​នឹង​អាច​បង្កើត​កិច្ច​សហការ​ប្រកប​ដោយ​ផ្លែផ្កា​នា​ពេល​ខាង​មុ​ខ៕