ក្រសួងធនធានទឹក ជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤)៖ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចពិភាក្សាការងារស្តីពីការរៀបចំវេទិកានិរន្តរភាពកសិកម្មកម្ពុជា ជាមួយភាគីពាក់ព័ន្ធ នៅទីស្តីការក្រសួងកសិកម្ម ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងបាននិងកំពុងជំរុញគោលនយោបាយកសិកម្មឱ្យកាន់តែរីកចម្រើន ដើម្បីធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន តាមរយៈការពង្រឹងសហគមន៍កសិកម្មទំនើប។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ដើម្បីរួមចំណែកសម្រេចនូវគោលដៅគោលនយោបាយនេះ ក្រសួងគ្រោងរៀបចំឱ្យមានវេទិកាស្តីពីកសិកម្ម ដែលដឹកនាំដោយក្រសួងកសិកម្ម ដើម្បីទាក់ទាញវិនិយោគិនមកដាក់ទុនវិនិយោគនៅកម្ពុជាក្នុងខ្សែច្រវាក់ផលិតកម្ម ទាំងការកែច្នៃ វេចខ្ចប់សម្រាប់នាំចេញនូវដំណាំអាទិភាពមួយចំនួនដូចជាស្រូវ ម្រេច និងស្វាយចន្ទី។
បើតាម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា វេទិកាកសិកម្មនេះ ត្រូវការការសហការចូលរួមពីដៃគូអភិវឌ្ឍនានា និងវិស័យឯកជន ក្នុងការធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់តម្លៃ ផ្សារភ្ជាប់ផលិតផលដល់ទីផ្សារ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តភាគីពាក់ព័ន្ធឱ្យចូលរួមវេទិកានេះ ដើម្បីផលចំណេញទាំងអស់គ្នា និងជាពិសេស គឺផ្តល់ប្រយោជន៍ដល់សង្គមជាតិ៕
ប្រភព៖ ក្រសួងកសិកម្ម
ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តឥទ្ធិពលមកលើខាងជើង និងឦសានប្រទេសកម្ពុជាជាមួយនឹងខ្យល់មូសុងឦសានកម្រិតមធ្យម។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ⁃ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៩-២១°C។
JOIN LNN News: https://t.me/lnnkh