Alynana Media Cambodia
Icon Collap
clinic narit

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញសមិទ្ធផល នៅដើមអាណត្តិ

Media LNN | Jan 27, 2024
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញសមិទ្ធផល នៅដើមអាណត្តិ
Clinic narith

(ភ្នំពេញ)៖ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាពិភាក្សាមួយ រវាងបណ្តាញ​សារព័ត៌មាននៅកម្ពុជា ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សំដៅសិក្សាស្វែងយល់ពីក្រសួងមួយនេះ ​ក៏ដូចជាផ្តល់ឱកាសដល់ក្រុមអ្នកសារព័ត៌មាន សួរ​សំណួរពីវិស័យមួយនេះ។

គួរបញ្ជាក់ថា វេទិកានេះ ត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាលើប្រធានបទ ”អាទិភាពការងារ​របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍” កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ​២០២៤ នៅទីស្តីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា ការរៀបចំកម្មវិធីនេះ ធ្វើឡើង ដើម្បីសំដៅឱ្យអ្នកកាសែតកម្ពុជា បានសិក្សាស្វែងយល់កាន់តែទូលំទូលាយថែមទៀត ទៅនឹងតួនាទីភារកិច្ច បញ្ហាប្រឈម ការវាយតម្លៃស្តង់ដា និងគុណភាពផលិតផល ការគ្រប់គ្រងសិប្បកម្ម កាកសំណល់ និងការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង និងទីប្រជុំជន ក៏ដូចជា ការងារ​សិក្សាស្រាវជ្រាវ ពិសោធន៍ និងការអភិវឌ្ឍបច្ចេកវិទ្យា ជាដើម។

ជាមួយគ្នានេះ ​លោកប្រធានក្លឹបអ្នកកាសែត ក៏បានស្នើសុំឱ្យក្រសួងឧស្សាហកម្ម ដឹកនាំក្រុមអ្នកសារព័ត៌មាន ដើម្បីសិក្សាស្វែងយល់ពីរោងចក្រសហគ្រាស នៅតាមបណ្តាខេត្ត នាថ្ងៃខាងមុខផងដែរ។

 

ចំណែកលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ជាយុទ្ធសាស្រ្តរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានបេសកកម្មអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSME) លើកកម្ពស់សហគ្រិនភាព និងធានាការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាពនៅកម្ពុជា។

លោករដ្ឋមន្ត្រី បានថ្លែងដោយផ្តោតទៅលើសារៈសំខាន់នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការដោះស្រាយបញ្ហាប្រឈម ក្នុងពិភពលោក នាពេលបច្ចុប្បន្ន។

លោកបានគូសបញ្ជាក់ថា «បច្ចុប្បន្ន ក្រសួង ក្រៅពីបានផ្តោតទៅលើកិច្ចការងារ​អាទិភាព​នានានោះ ក្រសួងកំពុងបានគិតគូរយ៉ាងសំខាន់ផងដែរ ទៅលើទឹកស្អាត (ទឹកម៉ាស៊ីន) នៅទីប្រជុំជន ដែលផ្តល់ប្រយោជន៍យ៉ាងសំខាន់ ទៅលើកការៀបចំផ្នែកសេដ្ឋកិច្ច គោលនយោបាយ ការរៀបចំជាយុទ្ធសាស្រ្ត ការដឹកនាំ ការសម្របសម្រួល ជាដើម»។

សូមជម្រាបថា ក្នុងកម្មវិធីនេះ មានការចោទសួរ និងឆ្លើយតបជាច្រើនពីសំណាក់របស់រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយបណ្តាញសារព័ត៌មាន ទាក់ទិនទៅនឹងតួនាទីភារកិច្ច បញ្ហាប្រឈម ការវាយតម្លៃស្តង់ដា និងគុណភាព ផលិតផល ការគ្រប់គ្រងសិប្បកម្ម កាកសំណល់ និងការផ្គត់ផ្គង់ទឹកស្អាត នៅទីក្រុង និងទីប្រជុំជន ក៏ដូចជា ការងារសិក្សាស្រាវជ្រាវ ពិសោធន៍ និងការអភិវឌ្ឍបច្ចេកវិទ្យា ជាដើម៕

IMG_9668IMG_9664DSC09598DSC09613DSC09673DSC09623DSC09619DSC09616DSC09660DSC09651DSC09647DSC09642DSC09639DSC09630DSC09685DSC09699DSC09803IMG_9754IMG_9753IMG_9752IMG_9751IMG_9749IMG_9747IMG_9744DSC09577