Alynana Media Cambodia
Icon Collap
clinic narit

បំណុលឯកជននៅក្នុងប្រព័ន្ធធនាគារកើនដល់ជាង៥៧ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៣

Media LNN | Jan 31, 2024
បំណុលឯកជននៅក្នុងប្រព័ន្ធធនាគារកើនដល់ជាង៥៧ពាន់លានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៣
Clinic narith

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ឥណទានក្នុងវិស័យឯកជនក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ បានកើនឡើងដល់ជាង៥៧ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ កើនឡើងជិត៥%បើធៀបនឹងឆ្នាំ២០២២ ដែលមានជាង៥៦ពាន់លានដុល្លារ។

ក្នុងចំណោមឥណទានរបស់វិស័យឯកជនទាំងនេះ ឥណទានដែលផ្តល់ដោយគ្រឹះស្ថានធនាគារមានជិត៥២ពាន់លានដុល្លារ កើនឡើងជាង១៨% ខណៈឥណទានផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានទំហំជាង៥ពាន់៤រយលានដុល្លារអាម៉េរិក ថយចុះជាង៤២% បើធៀបនឹងឆ្នាំ២០២២។ ការកើនឡើងទំហំបំណុលនៅក្នុងប្រព័ន្ធធនាគារ ត្រូវបានធនាគារជាតិនៃកម្ពុជាវាយតម្លៃថា គឺដោយសារការកើនឡើងនៃសកម្មភាពសេដ្ឋកិច្ច និងតម្រូវការឥណទានរបស់អតិថិជន។

ជាមួយគ្នានេះទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារ នៅក្នុងឆ្នាំ២០២៣ មានទំហំជាង៨៤ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត៩% បើធៀបឆ្នាំ២០២២ រីឯប្រាក់បញ្ញើអតិថិជនមានកំណើនជាង១៣%ជាមួយទំហំជិត៤៨ពាន់លានដុល្លារអាម៉េរិក និងដើមទុនមានកំណើនជិត១១% ដែលមានទំហំជាង៩ពាន់លានដុល្លារអាម៉េរិក។ តែយ៉ាងណាជារួមធនាគារជាតិនៃកម្ពុជា វាយតម្លៃថា ទោះបីរងសម្ពាធពីស្ថានភាពនៃការរឹតត្បិតហិរញ្ញវត្ថុពីខាងក្រៅ ភាពមិនច្បាស់នៃភាពតានតឹងភូមិនយោបាយ និងការកើនឡើងឥណទានមិនដំណើរការក៏ដោយ តែប្រព័ន្ធធនាគារនៅកម្ពុជានៅតែមានស្ថិរភាព និងភាពធន់។

គួរបញ្ជាក់ថា ប្រព័ន្ធធនាគារនៅកម្ពុជា មានធនាគារពាណិជ្ជ៥៨ ធនាគារឯកទេសចំនួន៩ គ្រឹះស្ថានមីក្រួហិញ្ញវត្ថុទទួលប្រាក់បញ្ញើ ៤ គ្រឹះស្ថានមីក្រួហិញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើ ៨៣ គ្រឹះស្ថានឥណទានជនបទ១១៤ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦ អ្នកដំណើរការតតិយភាគី៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់៣៣ គ្រឹះស្ថានផ្តល់សេវាចែករំលែកព័ត៌មានឥណទាន១ ការិយាល័យតំណាងធនាគារបរទេស៥ និងអាជីវកម្មប្តូរប្រាក់ចំនួន២,៩១៥៕