Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្ត្រីការពារជាតិអាមេរិក សុំទោសជាសាធារណៈ សម្រាប់ការលាក់បាំងពីការកើតជំងឺមហារីក

Media LNN | Feb 02, 2024
រដ្ឋមន្ត្រីការពារជាតិអាមេរិក សុំទោសជាសាធារណៈ សម្រាប់ការលាក់បាំងពីការកើតជំងឺមហារីក
Clinic narith

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានសូមអភ័យទោសចំពោះការលាក់បាំង ការធ្វើរោគវិនិច្ឆយជំងឺមហារីកក្រពេញប្រូស្តារបស់លោក និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយមិនបានប្រាប់លោកប្រធានាធិបតី ចូ បៃដិន និងរដ្ឋាភិបាលអាមេរិកឱ្យដឹងមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Lloyd Austin បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគួរណាស់តែប្រាប់លោកប្រធានាធិបតីអំពីការធ្វើរោគវិនិច្ឆយជំងឺមហារីក របស់ខ្ញុំ។ ខ្ញុំពិតសូមអភ័យទោសដោយផ្ទាល់ទៅកាន់លោកប្រធានាធិបតី បៃដិន»។ លោកបន្ថែមថាលោកផ្ទាល់មិនបានបញ្ជាឱ្យបុគ្គលិករបស់លោកលាក់បាំងពីជំងឺ របស់លោកនោះទេ ហើយក៏មិនមានបំណងលាលែងពីតំណែងនោះដែរ។

គួរបញ្ជាក់ថា លោក Lloyd Austin បានបាត់មុខពីទីសាធារណៈកាលពីចុងខែធ្នូ ឆ្នាំ២០២៣ និងដើមខែមករា ឆ្នាំ២០២៤ បន្ទាប់ពីទទួលការវះកាត់ព្យាបាលជំងឺ មហារីកក្រពេញប្រូស្តាត កាលពីថ្ងៃទី២២ ខែធ្នូ។ ប៉ុន្តែ សេតវិមានមិនបានដឹង ឬត្រូវបានជូនដំណឹងពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោក Austin ឡើយ រហូតដល់ថ្ងៃទី៤ ខែមករា ហើយរហូតដល់ថ្ងៃទី៩ ខែមករា ទើបលោក បៃដិនបានដឹងពីរឿងនេះ៕