(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធី សម្រាប់ចុះបញ្ជីទទួលស្គាល់ក្រុមហ៊ុនទីប្រឹក្សា វាយតម្លៃហេតុប៉ះពាល់បរិស្ថាន។
តាមរយៈប្រការ១ នៃសេចក្តីប្រកាសនេះបានកំណត់អំពីលក្ខខណ្ឌ នីតិវិធី និងលក្ខណៈសម្បត្តិសម្រាប់ការចុះបញ្ជីទទួលស្គាល់ក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងលក្ខខណ្ឌនៃការព្យួរ និងការលុបចោលការចុះបញ្ជីទទួលស្គាល់ក្រុមហ៊ុនទីប្រឹក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ប្រកបដោយគុណភាព ប្រសិទ្ធភាព និងតម្លាភាព ដើម្បីឆ្លើយតបទៅនឹងភាពស្អាត ភាពបៃតង និងចីរភាព។
ក្រុមហ៊ុនដែលមានបំណងធ្វើការសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ត្រូវស្នើសុំចុះបញ្ជីទទួលស្គាល់នៅក្រសួងបរិស្ថាន ឬតាមប្រព័ន្ធអនឡាញ ផ្អែកលើគោលការណ៍ណែនាំដែលកំណត់ដោយក្រសួងបរិស្ថាន។ ក្រុមហ៊ុនទាំងឡាយណាដែលមិនបានចុះបញ្ជីទទួលស្គាល់ពីក្រសួងបរិស្ថាន មិនអាចធ្វើការសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមបានឡើយ៕
ខាងក្រោមនេះជាប្រកាសរបស់ក្រសួងបរិស្ថាន៖