Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ប្រាប់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការពារសន្តិសុខនៅ ព្រលានយន្តហោះ

Media LNN | Feb 08, 2024
ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ប្រាប់មន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការពារសន្តិសុខនៅ ព្រលានយន្តហោះ
Clinic narith

 

(ភ្នំពេញ)៖ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៊ីវិលកម្ពុជា បានណែនាំដល់មេបញ្ជាការគ្រប់បណ្ដាអង្គភាពស្ថាប័នទាំងអស់ ដែលមានភារកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព នៅតាមព្រលានយន្តហោះ ជាពិសេសអាកាសយានដ្ឋានអន្ដរជាតិ ត្រូវបន្ដពង្រឹងស្មារតីយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតក្នុងកិច្ចការពារសន្តិសុខ និងត្រូវលុបបំបាត់ ឲ្យអស់នូវភាពអសកម្មផ្សេងៗ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៊ីវិលកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងថា រាល់ចំណុចខ្វះខាតអសកម្ម ដែលកើតមាននៅតាមបណ្ដាអាកាសយានដ្ឋានអន្ដរជាតិទាំងអស់ត្រូវតែធ្វើការកែប្រែជាបន្ទាន់ ហើយឈានទៅលុបបំបាត់ចោលទាំងស្រុង ដើម្បីស្របតាមឆន្ទៈចង់បានរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បញ្ជាក់ទៅកាន់អង្គប្រជុំថា «ត្រូវបន្ដធានានិរន្តរ៍ភាពបញ្ហាសន្ដិសុខចាប់ពីម៉ោងនេះទៅ មិនមែនធ្វើផែនការហើយបានធានានោះទេ អញ្ចឹងសុំឲ្យប្រធានស្ថាប័ន ប្រធានអង្គភាព ដែលមានកម្លាំងក្នុងព្រលានយន្ដហោះសូមជួយចុះទៅពិនិត្យ ហើយជួយធ្វើផែនការគិតគូរពីកម្លាំង និងសម្ភារៈ។ នេះជាការទទួលខុសត្រូវរបស់គណៈកម្មាធិការយើង ចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋជារឿងធំបំផុត»។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក៏បានប្រាប់ដល់គ្រប់បណ្ដាប្រធានអង្គភាព ស្ថាប័នដែលមានការពាក់ព័ន្ធ ត្រូវរៀបចំផែនការសកម្មភាពឡើងវិញ ពោលធ្វើយ៉ាងណាដើម្បីធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ នៅតាមអាកាសយានដ្ឋានអន្ដរជាតិទាំងអស់ឲ្យខាងតែបាន ពិសេសអនុវត្តឲ្យមានប្រសិទ្ធភាពនូវអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសន្ដិសុខអាកាសចរណ៍ស៊ីវិលកម្ពុជា៕