Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ថារុស្ស៉ីគ្មានចំណាប់អារម្មណ៍វាយប្រហារលើប៉ូឡូញ ឬឡេតូនី ឡើយ

Media LNN | Feb 09, 2024
ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ថារុស្ស៉ីគ្មានចំណាប់អារម្មណ៍វាយប្រហារលើប៉ូឡូញ ឬឡេតូនី ឡើយ
Clinic narith

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថារុស្ស៉ីនឹងប្រយុទ្ធដើម្បីប្រយោជន៍របស់ខ្លួន ប៉ុន្តែមិនមានចំណាប់អារម្មណ៍ក្នុងការពង្រីកសង្រ្គាមអ៊ុយក្រែន ចូលទៅក្នុងប្រទេសដទៃដូចជាប៉ូឡូញ និងឡេតូនីនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ពូទីន ធ្វើការកត់សម្គាល់បែបនេះក្នុងបទសម្ភាសន៍មួយមានរយៈពេលជាង២ម៉ោង ជាមួយអ្នកកាសែតអាមេរិកលោក Tucker Carlson និងត្រូវបានចាក់ផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ហើយនេះក៏ជាលើកទី១ផងដែរដែលលោក ពូទីនផ្ដល់កិច្ចសម្ភាសន៍ជាមួយអ្នកកាសែតអាមេរិក ចាប់តាំងពីមុនសង្រ្គាមនៅអ៊ុយក្រែន ផ្ទុះឡើងជិត ២ឆ្នាំមកនេះ។ នៅពេលត្រូវបានសាកសួរថាតើលោកអាចស្រមៃពីសេណារីយ៉ូមួយដែលលោកអាចនឹងបញ្ជូនកងទ័ពរុស្ស៉ីទៅកាន់ប្រទេសជាសមាជិក NATO ​ ដូចជា​ប៉ូឡូញដែរឬទេ? លោក ពូទីន បានឆ្លើយថា «រឿងបែបនេះអាចអាចនឹងកើតឡើង ទាល់តែប៉ូឡូញវាយប្រហារលើរុស្ស៉ីមុន។ តើនេះមកពីហេត​ុអ្វីទៅ? នោះគឺ ដោយសារតែយើងមិនមានចំណាប់អារម្មណ៍ចំពោះប៉ូឡូញ ឡេតូនី ឬក៏ប្រទេសណាផ្សេងទៀតឡើយ»។

គួរបញ្ជាក់ថា បទសម្ភាសន៍របស់លោក ពូទីន ធ្វើឡើងនៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ និងត្រូវបានចាក់ផ្សាយលើគេហទំព័រ tuckercarlson.com កាលពីថ្ងៃព្រហស្បតិ៍ ហើយបើតាមវិមានក្រឹមឡាំង លោក ពូទីន បានយល់ព្រមផ្ដល់បទសម្ភាសន៍ជាមួយលោក Carlson ពីព្រោះថាអតីតអ្នកកាសែតមកពីទូរទស្សន៍ Fox News រូបនេះ មិនផ្សាយព័ត៌មានលម្អៀងតែម្ខាងពីសង្រ្គាមអ៊ុយក្រែន ដូចជាបណ្ដាប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចដទៃ៕