Alynana Media Cambodia
Icon Collap
clinic narit

អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅដំណាក់កាលទី១ សម្រេចបានជាង៦៤% ហើយ

Media LNN | Feb 16, 2024
អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅដំណាក់កាលទី១ សម្រេចបានជាង៦៤% ហើយ
Clinic narith

(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលកំពុងដំណើរការសាងសង់នៅក្នុងដំណាក់កាលទី១ សម្រេចបានលទ្ធផលជាង៦៤%ហើយ ខណៈការកសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្តេចតេជោ កាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋាននេះ សម្រេចបាន៨៥% ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំឆ្នាំ២០២៤នេះ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា មកទល់ពេលនេះការសាងសង់អាកាសយានដ្ឋាននេះចំណាយថវិកាអស់ចំនួន៩៣២លានដុល្លារ។

បើតាមអ្នកជំនាញរូបនេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដំណាក់កាលទី១ ដែលចាប់ផ្តើមដំណើរការសាងសង់តាំងពីឆ្នាំ២០១៩ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ ហើយប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះអាកាសយានដ្ឋាននេះគ្រោងដាក់ឲ្យដំណើរការនៅក្នុងចុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ៕