(ព្រះសីហនុ)៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ មាននាវាទេសចរណ៍មួយគ្រឿងឈ្មោះ LE JACQUES CARTIES សញ្ជាតិ FRENCH បានដឹកភ្ញៀវទេសចរ ១៥១នាក់ចូលកម្សាន្តក្នុងខេត្តព្រះសីហនុ។
នាវានេះ មានបណ្ដោយប្រវែង ១៣១.៤៦ ម៉ែត្រ និងទទឹងប្រវែង ១៨ ម៉ែត្រ ជម្រៅទឹក ៤.៨ ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយត័ក្រុងព្រះសីហនុវេលាម៉ោង ៧៖៣០នាទីព្រឹក ដោយបានដឹកភ្ញៀវទេសចរ ១៥១ នាក់ ស្រី ៧៦នាក់ មាន ១៤ សញ្ជាតិ និងនាវិកចំនួន ១២១នាក់ ស្រី ២៦នាក់មានចំនួន ៨ សញ្ជាតិ។
បើតាមមន្ទីរទេសចរភ្ញៀវមានចំនួនសញ្ជាតិដែលមានច្រើនជាងគេគឺ ជនជាតិ បារាំង ៧៩ នាក់ អាមេរិក ២៧ នាក់និងអេស្ប៉ាញ ចំនួន ១០នាក់ បានធ្វើដំណើមកពីប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជាដើម្បីទស្សនាតំបន់ទេសចរណ៍ក្នុងខេត្ត ហើយនាវានេះ នឹងចាកចេញទៅកាន់ប្រទេសវៀតណាមនៅយប់ថ្ងៃដដែលវេលាម៉ោង ២៣៖០០នាទីយប់៕