Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់របស់រដ្ឋាភិបាលមិនមែនជាការធ្វើបដិវត្តន៍ទេ តែជាការបន្តនិរន្តរភាព

Media LNN | Feb 22, 2024
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់របស់រដ្ឋាភិបាលមិនមែនជាការធ្វើបដិវត្តន៍ទេ តែជាការបន្តនិរន្តរភាព
Clinic narith

(ភ្នំំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់របស់រដ្ឋាភិបាលអាណត្តិទី៧នេះ មិនមែនជាការធ្វើ បដិវត្តន៍នោះទេ ប៉ុន្ដែជាការបន្តនិរន្តរភាព ស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតី ចូលរួមប្រកាសទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ នៅកោះពេជ្រ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានផ្ដោតសំខាន់លើការកែទម្រង់ស្ថាប័នរបស់ខ្លួន គឺការសម្អាតផ្ទះខ្លួនឯងជាមុន។ សម្ដេចបញ្ជាក់ថា ក្នុងអាណត្តិនេះ រាជរដ្ឋាភិបាលក៏បានផ្ដោតលើការពង្រឹងប្រសិទ្ធភាព និងគុណភាពរបស់មន្រ្ដីរាជការ ជាជាងការពង្រីកបន្ថែម ពិសេសចំពោះការជ្រើសរើសមន្រ្ដីរាជការ និងការកែសម្រួលរដ្ឋបាលសាធារណៈនៅតាមក្រសួងស្ថាប័នរដ្ឋទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ក្នុងឱកាសនោះសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យកែនិយមន័យមន្ត្រីជាប់កិច្ចសន្យា (មន្ត្រី ជួលដោយរដ្ឋ, ជួលតាមកិច្ចសន្យា, មន្ត្រីមិនពេញសិទ្ធិដូចមន្ត្រីរាជការ) ពីត្រឹមតែជាមន្ត្រី ជំនួយការ ទៅ ជាមន្ត្រីបច្ចេកទេស ដែលមានសញ្ញាបត្រខ្ពស់ មានជំនាញបច្ចេកទេសច្រើន ដើម្បីចូលរួមជួយរដ្ឋាភិបាល ដោយទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍នានា ដូចមន្ត្រីរាជការពេញសិទ្ធិដែរ៕