Alynana Media Cambodia
Icon Collap
clinic narit

ថៃ អាចនឹងខ្វះខាតហ្កាសក្នុងស្រុក សម្រាប់ផលិតអគ្គិសនី នៅក្នុងរដូវក្ដៅនេះ

Media LNN | Mar 19, 2024
ថៃ អាចនឹងខ្វះខាតហ្កាសក្នុងស្រុក សម្រាប់ផលិតអគ្គិសនី នៅក្នុងរដូវក្ដៅនេះ
Clinic narith

(បាងកក)៖ ការិយាល័យផែនការ និងគោលនយោបាយថាមពល (Eppo) របស់ថៃបានឱ្យដឹងថាការផ្គត់ផ្គង់ហ្កាសនៅក្នុងស្រុក សម្រាប់ការផលិតអគ្គិសនីអាចនឹងមាន ការខ្វះខាត អំឡុងរដូវក្ដៅឆ្នាំនេះ នៅពេលដែលតម្រូវការប្រើប្រាស់អគ្គិសនីកើនឡើងខ្ពស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។

លោក Veerapat Kaifuengfoo ជាអគ្គនាយក Eppo បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី១៨ ខែមីនាថាការផលិតហ្កាស ពីតំបន់ប្លុកហ្កាស Erawan ក្នុងតំបន់ឈូងសមុទ្រថៃដែល មានការថយចុះចាប់តាំងពីឆ្នាំ២០១៨មក នឹងបង្កើនការផលិតហ្កាសទ្វេដង ប៉ុន្តែប្រហែលជាមិនអាចឆ្លើយតបគ្រប់គ្រាន់ ទៅនឹងការកើនឡើងខ្ពស់នៃតម្រូវការប្រើអគ្គិសនី អំឡុងរដូវក្ដៅឆ្នាំនេះនោះទេ។ ការឡើងកម្ដៅសីតុណ្ហភាពត្រូវបានជឿជាក់បង្កឡើងដោយបាតុភូត El Nino ដែលអាចនឹងធ្វើឱ្យប្រទេសជាច្រើនមានអាកាសធាតុក្ដៅហួតហែង ហើយក្នុងនោះប្រទេសថៃក៏ត្រូវបានព្យាករដែរថានឹងមានអាកាសធាតុក្ដៅខ្លាំងបំបែកកំណត់ត្រាថ្មីមួយ ដោយមានភ្លៀងធ្លាក់តិចបើធៀបទៅនឹងឆ្នាំមុន។

តាមលោក Veerapat ប្រឈមមុខនឹងការខ្វះខាតហា្កសនៅពេលខាងមុខ វាអាចទៅរួចថាប្រទេសថៃអាចនឹងចាំបាច់ត្រូវនាំចូលឧស្ម័ន LNG ដើម្បីប្រើប្រាស់ក្នុងការផលិត ថាមពលអគ្គិសនី ឆ្លើយតបទៅនឹងតម្រូវការប្រើអគ្គិសនីកើនឡើង។

គួរបញ្ជាក់ថា នៅក្នុងប្រទេសថៃ ហ្កាស៥៧ភាគរយមានប្រភពនៅក្នុងស្រុក និង៣១ភាគរយជាប្រភេទហ្កាសនាំចូល LNG និង១២ភាគរយជាហ្កាសនាំចូលពីប្រទេស មីយ៉ាន់ម៉ា៕