Alynana Media Cambodia
Icon Collap
clinic narit

ក្រុមកម្លាំងចម្រុះ បន្តឃ្លុំដីបាន ចំនួន៦២៦,៦៦២ហិកតា និងបានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ ចំនួន ៣នាក់ បន្ថែមទៀត

Media LNN | Mar 20, 2024
ក្រុមកម្លាំងចម្រុះ បន្តឃ្លុំដីបាន ចំនួន៦២៦,៦៦២ហិកតា និងបានកំណត់​អត្តសញ្ញាណ​ជនសង្ស័យ ចំនួន ៣នាក់ បន្ថែមទៀត
Clinic narith

 

កម្លាំងចម្រុះ ចំនួន១០ក្រុម រួមមានកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំងនគរបាលជាតិ កងកម្លាំងនៃបញ្ជាការកងឯកភាពខេត្តពោធិ៍សាត់ ក្នុងមានមន្រ្តីឧទ្យានុរក្សយើងមួយចំនួន សរុប​ប្រមាណ​៨០០នាក់ បានបន្តចុះបំពេញបេសកកម្មបង្ក្រាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅ​ក្នុង​ភូមិសាស្រ្តខេត្តពោធិ៍សាត់។ នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះ បាន​សម្រេច​ ឃ្លុំដីទុកជាសម្បត្តិរដ្ឋបាន ចំនួន៦២៦,៦៦២ហិកតា និងបានដកហូត ម៉ូតូ ២គ្រឿង, រណារ​យន្ត​តូច.ធំ ១៣គ្រឿង, គោយន្ត ១គ្រឿង, កាំភ្លើងកែឆ្នៃ ៣ដើម រួមជាមួយ ម៉ាស៊ីន​កាត់​ស្មៅ១​គ្រឿង។

នៅក្នុងថ្ងៃដដែល កម្លាំងចម្រុះ បានរុះរើខ្ទមបណ្ដោះអាសន្នចំនួន ៥៥ខ្ទម, បង្គោលរបង ចំនួន ១៦០៥ដើម , បន្លាលួស ១២០០ម៉ែត្រ, ដំណាំដើមដំឡូងមី និងដំណាំចម្រុះ បាន​មួយ​ចំនួន​ថែម​ទៀត។

សូមបញ្ជាក់ថា ប្រតិបត្តិការនៃកម្លាំងចម្រុះ នៅខេត្តពោធិ៍សាត់ បានធ្វើឡើងយ៉ាងក្តៅគគុក តាម​បញ្ជា​របស់​រាជរដ្ឋាភិបាលកម្ពុជា ក្នុងពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានល្អប្រសើរ។ កិ​ច្ច​ប្រជុំ​បន្ទាន់​មួយ បានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន​​គណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និង ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ និង​បាន​ដាក់​ចេញការអន្តរាគមន៍បន្ទាន់ ដោយបញ្ជូនកម្លាំងថ្នាក់ជាតិ សហការជា​មួយ​បញ្ជាការ​កង​ឯកភាព​ខេត្ត ចុះទប់ស្កាត់កុំឱ្យមានការទន្រ្ទាន រុករាន កាន់កាប់ដីក្នុងតំបន់ធម្មជាតិ ឱ្យទាន់​ពេល​វេលា និងថែរក្សាសម្បត្តិធម្មជាតិសម្រាប់មនុស្សជាតិ៕