Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

Media LNN | Apr 20, 2024
ក្រុងរុនតាឯក និងពាក់ស្នែង បាននិងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា
Clinic narith

 

(សៀមរាប)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក្នុងជំនួបជាមួយមន្ត្រីមន្ទីរដ.ន.ស.ស. ខេត្តសៀមរាប នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤បានថ្លែងបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាប បាននិងកំពុងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងក្រុងរុនតាឯក និងពាក់ស្នែង ដើម្បីគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងពីរ។ 

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបំពេញកាតព្វកិច្ចក្នុងការការពារ និងថែរក្សាមរតកដ៏មានតម្លៃពីដូនតាខ្មែរឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ៕