Alynana Media Cambodia
Icon Collap
clinic narit

កងទ័ពអាមេរិក និងហ្វីលីពីន ជិត ១៧ ០០០នាក់ ចាប់ផ្ដើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ចំពេលតានតឹងជាមួយចិន

Media LNN | Apr 22, 2024
កងទ័ពអាមេរិក និងហ្វីលីពីន ជិត ១៧ ០០០នាក់ ចាប់ផ្ដើមធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ចំពេលតានតឹងជាមួយចិន
Clinic narith

(ម៉ានីល)៖ កងទ័ពអាមេរិក និងហ្វីលីពីន ជិត ១៧ ០០០នាក់ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាមួយមានរយៈពេល៣សប្ដាហ៍ នៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ ទី២២ ខែមេសានេះ ក្នុងនោះរួមមានទាំងការធ្វើសមយុទ្ធល្បាតសមុទ្រនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងម៉ានីល និងទីក្រុងប៉េកាំង កំពុងមានជម្លោះដែនទឹកនឹងគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សមយុទ្ធយោធាប្រចាំឆ្នាំខាងលើដែលមានឈ្មោះថា Balikatan ឬមានន័យថា «ប្រកៀកស្មាគ្នា»​ នឹងត្រូវធ្វើឡើងពីថ្ងៃទី២២ ខែមេសា រហូតដល់ថ្ងៃទី១០ ខែឧសភា ចំពេលហ្វីលីពីន និងចិននៅតែបន្តដំឡើងសសៃកដាក់គ្នា ជុំវិញការប៉ះទងិ្គចគ្នាជាបន្តបន្ទាប់នៅឯតំបន់ជម្លោះដែនទឹកសមុទ្រចិនខាងត្បូង។ ក្នុង សមយុទ្ធយោធារួមគ្នានេះកងទ័ពអាមេរិក និងហ្វីលីពីន នឹងហាត់សមពីរបៀបវាយដណ្ដើមយកដែនកោះស្ថិតនៅភាគខាងជើងបំផុតនៃប្រទេសហ្វីលីពីន នៅកៀកតៃវ៉ាន់ និងកោះនៅក្នុងខេត្ត Palawan នៃភាគខាងលិចប្រទេស នៅទល់មុខសមុទ្រចិនខាងត្បូង ក្នុងករណីកោះទាំងនោះត្រូវបានសត្រូវគ្រប់គ្រង ត្រឡប់មកវិញ។

ហ្វីលីពីនបានអះអាងថាសមយុទ្ធ Balikatan មិនមានគោលដៅលើប្រទេសណាមួយទេ ហើយសមយុទ្ធនេះដែរនឹងមានកងទ័ពអាមេរិក និងហ្វីលីពីនចូលរួម ១៦ ៧០០នាក់ ពោលតិចជាងកាលពីឆ្នាំ២០២៣ ដែលមានកងទ័ព ១៧ ៦០០នាក់ចូលរួម ក្នុងនាមជាសមយុទ្ធ Balikatan ធំបំផុតនៅពេលនោះ ចាប់តាំងពីនៃប្រទេសទាំង២ ចាប់ផ្ដើមធ្វើសមយុទ្ធយោធានេះក្នុងឆ្នាំ១៩៩១មក។

បន្ថែមពីលើនេះ បារាំង និងអូស្ត្រាលី ដែលបាននិងកំពុងពង្រឹងទំនាក់ទំនងយោធាជាមួយទីក្រុងម៉ានីល ក៏នឹងត្រូវចូលរួមក្នុងសមយុទ្ធល្បាតសមុទ្រដែលនឹង ក្លាយជាសមយុទ្ធលើកដំបូងបំផុតធ្វើឡើងនៅក្រៅដែនទឹករបស់ហ្វីលីពីនផងដែរ៕