
(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធាន ការិយាល័យ គណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ ជំនួយរបស់ចិន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២ និងវិញ្ញាបនបត្រប្រគល់-ទទួល នៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា ព្រមទាំងពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខណ្ឌតម្រូវអនាម័យសម្រាប់ផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេច ធ្វើពីស្បែកគោសម្រាប់នាំចេញពីកម្ពុជាទៅកាន់ប្រទេសចិន ដែលពិធីនេះប្រារព្ធធ្វើនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ៕