Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជា-ចិនរៀបចំការសម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីង លើដែនដីអង្គរ នៅថ្ងៃស្អែក

Media LNN | Apr 23, 2024
កម្ពុជា-ចិនរៀបចំការសម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីង លើដែនដីអង្គរ នៅថ្ងៃស្អែក
Clinic narith

(សៀមរាប)៖ ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាល ខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍សម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីង នៅលើដែនដីអតីតក្រុងអង្គរធំ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ស្អែកនេះ។

ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ។ ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សមាគមទេសចរណ៍ អ្នកសារព័ត៌មាន និងស្ថាប័នពាក់ព័ន្ធសរុបជាង ៥០០នាក់។

ស្ថាប័នពាក់ព័ន្ធ សមាគមទេសចរណ៍ ផ្នែកឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជន អាចចូលរួមទស្សនាដោយសេរី និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព សំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមក ទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និង «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»៕