Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលីមួយព្រមផ្ដល់សំណងជិត៨០លានដុល្លារ ចំពោះការលក់សំបុត្រសម្រាប់ជើងហោះហើរខ្មោច

Media LNN | May 08, 2024
ក្រុមហ៊ុនអាកាសចរណ៍អូស្ត្រាលីមួយព្រមផ្ដល់សំណងជិត៨០លានដុល្លារ ចំពោះការលក់សំបុត្រសម្រាប់ជើងហោះហើរខ្មោច
Clinic narith

ក្រុមហ៊ុនអាកាសចរណ៍លំដាប់កំពូលរបស់ប្រទេសអូស្ត្រាលី Qantas បានព្រមព្រៀងផ្ដល់ប្រាក់សំណងចំនួន១២០លានដុល្លារអូស្ត្រាលី ឬ៧៩លានដុល្លារអាម៉េរិក ដើម្បីដោះស្រាយបញ្ចប់ពាក្យបណ្តឹងជុំវិញការលក់សំបុត្រសម្រាប់ជើងហោះហើរខ្មោច ឬ ជើងហោះហើរដែលបានលុបចោលរួចហើយ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៦ ខែឧសភា បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Qantas នឹងបង់ប្រាក់ពិន័យចំនួន១០០លានដុល្លារអូស្ត្រាលី ឬ៦៦លានដុល្លារអាម៉េរិក ព្រមទាំងផ្តល់សំណងជំងឺចិត្តចំនួន២០លានដុល្លារអូស្ត្រាលី ឬ១៣លានដុល្លារអាម៉េរិក សរុបទាំងអស់៧៩លានដុល្លារអាម៉េរិក ដល់អតិថិជនជាង៨ម៉ឺន៦ពាន់នាក់ បន្ទាប់ពីខ្លួនបានផ្សព្វផ្សាយលក់សំបុត្រសម្រាប់ជើងហោះហើរខ្មោច ឬជើងហោះហើរដែលត្រូវបានលុបចោលរាប់ពាន់ជើងចន្លោះពីឆ្នាំ២០២១ ដល់ឆ្នាំ២០២២។

លោកស្រី ហ្គីណា ហ្គាស ហ្គតលាប (Gina Cass-Gottlieb) ប្រធានគណៈកម្មាធិការឃ្លាំមើលការប្រកួតប្រជែងដោយត្រឹមត្រូវ និងការពារសិទ្ធិអតិថិជន (ACCC) នៃប្រទេសអូស្ត្រាលី បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃចន្ទ ទី៦ ខែឧសភា ថា ទង្វើរបស់ក្រុមហ៊ុន Qantas គឺធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន ព្រោះវាប៉ះពាល់ដល់អតិថិជនយ៉ាងច្រើនដែលខកខានដំណើរវិស្សមកាល ការធ្វើដំណើរធម្មតា និងការធ្វើដំណើរសម្រាប់មុខជំនួញ។

លោកស្រីបានបន្ថែមថា គណៈកម្មាធិការឃ្លាំមើលការប្រកួតប្រជែងដោយត្រឹមត្រូវ និងការពារសិទ្ធិអតិថិជន (ACCC) ចាត់វិធានការនេះ ដើម្បីធានាថា បណ្ដាក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសអូស្ត្រាលី រកស៊ីដោយសុចរិតត្រឹមត្រូវ និងស្មោះត្រង់ជាមួយអតិថិជនរបស់ខ្លួនគ្រប់ពេលវេលា៕