Alynana Media Cambodia
Icon Collap
clinic narit

ត្រឹម៣ខែ ថៃលក់ខុនដូអោយជនបរទេស បានប្រមាណ៥០០លានដុល្លារ!

Media LNN | May 20, 2024
ត្រឹម៣ខែ ថៃលក់ខុនដូអោយជនបរទេស បានប្រមាណ៥០០លានដុល្លារ!
Clinic narith

ពេលនេះពលរដ្ឋមីយ៉ាន់ម៉ា បានវ៉ាឈ្នះពលរដ្ឋរុស្ស៊ី ក្លាយជាជនបរទេសដែលសម្រុកទិញអចលនទ្រព្យនៅប្រទេសថៃ ច្រើនបំផុតទី២ បន្ទាប់ពីពលរដ្ឋចិន ខណៈដែលស្ថានភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាន់តែតានតឹង និងពិបាករស់នៅ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។

ទិន្នន័យផ្លូវការបង្ហាញថា នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤ ខុនដូចំនួន៣ពាន់៩៣៨យូនីត ជាមួយតម្លៃសរុបប្រមាណជាង៤៩៧លានដុល្លារអាម៉េរិក ត្រូវបានលក់ចេញ និងផ្ទេរកម្មសិទ្ធិទៅឱ្យជនបរទេស​។ មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ (Real Estate Information Centre) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ថា ​ចំនួនយូនីត ដែលលក់ទៅឱ្យជនបរទេស​បានកើនឡើង៤,៣% ហើយតម្លៃនៃការលក់សរុបបានកើនឡើង៥,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ បានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកទិញជាជនបរទេសទាំងអស់ ពលរដ្ឋចិន មានចំនួនច្រើនជាងគេ ដោយទិញខុនដូបានចំនួន១ពាន់៥៩៦យូនីត ជាមួយនឹងតម្លៃសរុបជាង១២៦លានដុល្លារអាម៉េរិក ហើយទី២ គឺពលរដ្ឋមីយ៉ាន់ម៉ា ដែលបានទិញចំនួន៣៩២យូនីត ជាមួយនឹងតម្លៃសរុប៦១លានដុល្លារអាម៉េរិក ចំណែកឯចំណាត់ថ្នាក់លេខ៣ បានទៅលើពលរដ្ឋរុស្ស៊ី ដែលបានទិញខុនដូចំនួន២៩៥យូនីត ជាមួយនឹងតម្លៃសរុបជាង២៥លានដុល្លារអាម៉េរិក។

មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ បាននិយាយថា អ្នកទិញជាជនជាតិចិន មានចំនួន៤១% នៃអ្នកទិញជាជនបរទេស ខណៈដែលអ្នកទិញជាជនជាតិមីយ៉ាន់ម៉ាមានចំនួន១០% ហើយអ្នកទិញជាជនជាតិរុស្ស៊ីមានចំនួន៥%៕