ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីអ៊ែរឡាញ ដែលត្រូវបានរងការវាយប្រហារដោយខ្យល់បោកបក់ខ្លាំងកាលពីរសៀលថ្ងៃអង្គារ ទី២១ខែឧសភា នៅតែត្រូវបានទុកចោល នៅអាកាសយានដ្ឋានសំខាន់របស់ប្រទេសថៃ បន្ទាប់ពីការចុះចតបន្ទាន់។
ក្រុមមន្ត្រី និងក្រុមហ៊ុនអាកាសចរណ៍ និយាយថា អ្នកដំណើរម្នាក់បានស្លាប់ ដោយសង្ស័យថាគាំងបេះដូង និង៣០នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីជើងហោះហើររបស់ក្រុមហ៊ុន Singapore Airlines ត្រូវបានរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរពីកម្លាំងខ្យល់ដ៏ខ្លាំងក្លា អំឡុងពេលហោះហើរ កាលពីថ្ងៃអង្គារ ដែលធ្វើឲ្យអ្នកដំណើរ និងក្រុមអាកាសចរណ៍ប្រញ៉ាយគ្នារត់ចូលក្នុងបន្ទប់បើកយន្តហោះ និងបានបង្ខំឲ្យចុះចតបន្ទាន់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ។
លោក Kittipong Kittikachorn អ្នកគ្រប់គ្រងទូទៅអាកាសយានដ្ឋាន Bangkok Suvarnabhumi បានប្រាប់សន្និសីទសារព័ត៌មានមួយថា ជើងហោះហើរពីទីក្រុងឡុងដ្រ៏ និងឆ្ពោះទៅប្រទេសសិង្ហបុរីបានបញ្ចុះរយៈកម្ពស់យន្តហោះ ខណៈដែលបុគ្គលិកលើយន្តហោះ កំពុងបម្រើអាហារពេលព្រឹក មុនពេលជួបភាពច្របូកច្របល់ ដែលជំរុញឱ្យអ្នកបើកយន្តហោះស្នើសុំការចុះចតជាបន្ទាន់។
មន្ត្រីថៃ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារថា ការស៊ើបអង្កេតលើយន្តហោះនេះនឹងត្រូវធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ផ្ទាល់ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ៕