Alynana Media Cambodia
Icon Collap
clinic narit

វៀតណាមបារម្ភអំពីអស្ថិរភាពបើកម្រិតកំណត់កំណើនឥណទានធនាគារ ត្រូវបានលុបចោល

Media LNN | May 28, 2024
វៀតណាមបារម្ភអំពីអស្ថិរភាពបើកម្រិតកំណត់កំណើនឥណទានធនាគារ ត្រូវបានលុបចោល
Clinic narith

(ហាណូយ)៖ ធនាគាររដ្ឋវៀតណាម (SBV) ដែលជាធនាគារកណ្តាលវៀតណាមបានឱ្យដឹងថា ការលុបចោលកម្រិតកំណត់កំណើនឥណទានអាចនាំឱ្យមានការកើនឡើងបំណុលអាក្រក់ ដែលគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រព័ន្ធធនាគារ។ នេះបើយោងតាមកាសែត VN Express។

ប៉ុន្តែលោក Ha Sy Dong សមាជិកសភាមកពីខេត្ត Quang Tri ភាគកណ្តាលប្រទេសវៀតណាមបាននិយាយនៅក្នុងរដ្ឋសភាកាលពីថ្ងៃសៅរ៍ថា ធនាគារកណ្តាលគួរតែប្រើប្រាស់អត្រាការប្រាក់ដើម្បីគ្រប់គ្រងកំណើនឥណទានជាជាងកំណត់កំណើនឥណទាន។

ធនាគារកណ្តាលវៀតណាម SBV បានឱ្យដឹងនៅក្នុងរបាយការណ៍មួយផ្ញើទៅកាន់រដ្ឋសភាថា សេដ្ឋកិច្ចរបស់វៀតណាមពឹងផ្អែកយ៉ាងធំធេងលើការផ្តល់ឥណទានរបស់ធនាគារ។

ធនាគារកណ្តាលបានបន្ថែមថា មុនឆ្នាំ២០១១ ធនាគារនានាបានផ្តល់អត្រាការប្រាក់ខ្ពស់ដើម្បីប្រមូលប្រាក់បន្ថែមទៀតសម្រាប់ការផ្តល់ប្រាក់កម្ចី ហើយនេះនាំឱ្យមានបំណុលអាក្រក់ច្រើនពេក។ ធនាគារកណ្តាលឱ្យដឹងទៀតថា ធនាគារជាច្រើនប្រឈមនឹងហានិភ័យក្ស័យធន។

ធនាគារកណ្តាលបន្តថា ការដាក់កម្រិលើកំណើនឥណទានត្រូវដាក់ចេញក្នុងឆ្នាំ២០១១ ដើម្បីធានាបាននូវស្ថិរភាព ហើយវានៅតែចាំបាច់នៅពេលនេះ។ ធនាគារកណ្តាលបន្ថែមថា៖ «ការដកចេញកម្រិតកំណត់នេះត្រូវតែធ្វើឡើងបន្តិចម្តងៗ ហើយគួរតែធ្វើឡើងដោយប្រុងប្រយ័ត្នអាស្រ័យលើស្ថានភាពទីផ្សារ»។

នៅដើមឆ្នាំនេះ ធនាគារកណ្តាលវៀតណាមបានដាក់កំណត់ឱ្យធនាគារនីមួយៗនូវដែនកំណត់កំណើនឥណទានដោយអាស្រ័យលើលទ្ធផលដំណើររបស់ធនាគារទាំងនោះ ហើយកំណើនឥណទាននៅក្នុងប្រព័ន្ធធនាគារទាំងមូលត្រូវបានរំពឹងថានឹងមាន ១៥%។ នេះបើយោងតាមកាសែត VN Express៕