Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជា រំពឹងជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នឹងជួយធ្វើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគីកាន់តែល្អប្រសើរ

Media LNN | Jun 17, 2024
កម្ពុជា រំពឹងជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នឹងជួយធ្វើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគីកាន់តែល្អប្រសើរ
Clinic narith

(ភ្នំពេញ)៖ កម្ពុជា-ឥណ្ឌា បានរៀបចំពិធីសម្ពោធជើងហោះហើរទី១ ជាប្រវត្តិសាស្ត្រលើការតភ្ជាប់ជើងហោះហើរត្រង់ រវាងប្រទេសកម្ពុជានិងឥណ្ឌា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីជួយសម្រួលការធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់អតិថិជន។

កម្ពុជា រំពឹងថា តាមរយៈជើងហើរត្រង់នេះ នឹងរួមចំណែកជួយអភិវឌ្ឍន៍វិស័យអាកាសចរណ៍ ទេសចរណ៍ និងជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ សម្រាប់ការហោះហើរត្រង់ពីកម្ពុជា ទៅឥណ្ឌានេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា អង្គរ អ៊ែរ នឹងហោះហើរ៤ជើង ក្នុងមួយសប្តាហ៍ ហើយគ្រោងហោះហើររៀងរាល់ថ្ងៃអំឡុងខែតុលា ខាងមុខនេះ។