Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសវៀតណាមគ្រោងដំឡើងពន្ធលើភេសជ្ជៈមានជាតិអាល់កុលដល់ ១០០% នៅឆ្នាំ២០៣០

Admin Alynana | Jun 19, 2024
ប្រទេសវៀតណាមគ្រោងដំឡើងពន្ធលើភេសជ្ជៈមានជាតិអាល់កុលដល់ ១០០% នៅឆ្នាំ២០៣០
Clinic narith

វៀតណាម ៖ ក្រសួងហិរញ្ញវត្ថុវៀតណាមបានស្នើឱ្យដំឡើងពន្ធលើភេសជ្ជៈមានជាតិអាល់កុលដល់ ១០០ភាគរយនៅឆ្នាំ២០៣០ ជាវិធានការមួយដែលអាចប៉ះពាល់ដល់ឧស្សាហកម្មភេសជ្ជៈរបស់ប្រទេសនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ស្ថិតក្រោយសេចក្តីព្រាងសំណើដែលកំពុងរង់ចាំការអនុម័តពីសមាជិកសភានេះ ពន្ធប្រើប្រាស់ពិសេសលើស្រាបៀរនិងស្រាខ្លាំង នឹងត្រូវដំឡើងដល់ពី ៧០ទៅ៨០ភាគរយនៅឆ្នាំ២០២៦ ហើយនឹងកើនឡើងបន្តិចម្តងៗដល់ពី ៩០ទៅ១០០ភាគរយនៅឆ្នាំ២០៣០ ធៀបនឹងអត្រាបច្ចុប្បន្ន ៦៥ភាគរយ។

ក្រសួងហិរញ្ញវត្ថុបានឱ្យដឹងនៅក្នុងសំណើនេះថា៖ «តម្លៃភេសជ្ជៈមានជាតិអាកុលនិងស្រាបៀរនឹងកើនឡើង ២០ភាគរយនៅឆ្នាំ២០២៦ ធៀបនឹងឆ្នាំ២០២៥»។ ក្រសួងបានបន្ថែមថា តម្លៃនឹងបន្តកើនឡើងពី ២ទៅ ៣ភាគរយអាស្រ័យលើអតិផរណា។

ក្រសួងបានបន្ថែមថា៖ «ការដកហូតពន្ធក្នុងអត្រាខ្ពស់មានភាពចាំបាច់ដើម្បីជួយកាត់បន្ថយការប្រើប្រាស់ភេសជ្ជៈមានជាតិអាល់កុល»៕