ក្រោមគំនិតផ្តួចផ្តើម និងការឧបត្ថម្ភគាំទ្ររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ សហការជាមួយ Cine-Hub និងមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្ត (Cambodia Film Commission) នឹងរៀបចំវគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា ដើម្បីផ្តល់ឱកាសដល់យុវជនដែលមានទេពកោសល្យ និងឧបនិស្ស័យក្នុងការផលិតភាពយន្ត ពង្រឹងសមត្ថភាពក្លាយជាផលិតករភាពយន្តអាជីព។ សិក្ខាកាមចំនួន ៤០រូប និងត្រូវបានជ្រើសរើសក្នុងវគ្គសិក្សាដែលមានរយៈពេលបីខែ ពីខែសីហាដល់ខែតុលា ឆ្នាំ២០២៤។ សិក្ខាកាមចំនួន៤០រូបនិងត្រូវបែកចែកជាបីក្រុម សំរាប់ផលិតភាពយន្តខ្លី ក្នុងខែតុលា បន្ទាប់ពីបញ្ជប់វគ្គបណ្តុះបណ្តាល
វគ្គនេះផ្តោតសំខាន់លើផ្នែក
- សរសេរអត្ថបទភាពយន្ត(Script writing)
- ដឹកនាំរឿង(Directing)
- ដឹកនាំប្លង់ថត(Cinematography)
- យកសម្លេង (Sound)
លក្ខណៈសម្បត្តិបេក្ខជន
• សញ្ជាតិ៖ ខ្មែរ អាយុចាប់ពី២០ឆ្នាំ ដល់៣៥ឆ្នាំ
• ចេះសរសេរអត្ថបទភាពយន្ត ឬប្រលោមលោក(សរសេរថ្មីចេញពីគំនិតផ្ទាល់ខ្លួន) ឬចេះថតរូប ឬវីដេអូបន្តិចបន្តួច
• មានពេលវេលាគ្រប់គ្រាន់សម្រាប់រៀនរយៈពេល៣ខែ
• ជាបុគ្គលកំពុងបំពេញការងារ ប្រកបមុខរបរ ឬ រៀនផ្នែកMedia
• សិក្ខាកាមចំនួនតែ៤០នាក់ប៉ុណ្ណោះនឹងត្រូវជ្រើសរើសសម្រាប់វគ្គបណ្តុះបណ្តាលឆ្នាំនេះ
• ការសិក្សាក្នុងរយៈពេល៣ខែ ៖
• ខែសីហា៖ រៀនតាមរយៈ Online (សៅរ៍ - អាទិត្យ ម៉ោង៥ល្ងាច ដល់ម៉ោង៨យប់)
• ខែកញ្ញា ៖ រៀនផ្ទាល់ជាមួយគ្រូ ក្នុងថ្នាក់ (៨ម៉ោងក្នុង១ថ្ងៃ)
• ខែតុលា៖ អនុវត្តផ្ទាល់ ផលិតភាពយន្តខ្លី
ដើម្បីចុះឈ្មោះតាម Online សូមចូលទៅកាន់តំណខាងក្រោម
• https://forms.gle/ubGj4jvb9AH3pQka6
ឬអាចបំពេញលើឯកសារជា PDF នេះហើយយកទៅដាក់នៅការិយាល័យ Cambodia Film Commission រាល់ ថ្ងៃ-ម៉ោងធ្វើការ ដែលមានអាស័យដ្ឋានផ្ទះលេខ១២៨ ផ្លូវលេខ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ឬ ផ្ញើរតាមរយៈអាសយដ្ឋានអ៊ីមែល contact@cambodia-cfc.org
ព័ត៌មានលំអិតសូមទំនាក់ទំនងទូរសព្ទលេខ ៖ ០១៦ ៣២០ ៨៩៥ និង ០៧៧ ៣៣៦ ៦៥៤
ថ្ងៃផុតកំណត់ដាក់ពាក្យ ម៉ោង ៥ ល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤
• ជួបសម្ភាសផ្ទាល់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤
• ប្រកាសលទ្ធផលផ្លូវការ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤