Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តម្លៃអចលនទ្រព្យនៅក្បែរៗផ្ទះដែលគេបោះបង់ចោលនៅជប៉ុន ខាតបង់ជិត២៥ពាន់លានដុល្លារ

Media LNN | Jun 20, 2024
តម្លៃអចលនទ្រព្យនៅក្បែរៗផ្ទះដែលគេបោះបង់ចោលនៅជប៉ុន ខាតបង់ជិត២៥ពាន់លានដុល្លារ
Clinic narith

ការគណនាថ្មីបង្ហាញថា ផ្ទះដែលគេបានបោះបង់ចោលជាយូរមកហើយក្នុងប្រទេសជប៉ុន កំពុងធ្វើឱ្យខូចតម្លៃអចលនទ្រព្យនៅក្បែរៗនោះខាតអស់ជិត២៥ពាន់លានដុល្លារ ក្នុងពេល៥ឆ្នាំ គិតត្រឹមឆ្នាំ២០២៣។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។

សហភាពក្រុមហ៊ុន អាគីយ៉ា នៅប្រទេសជប៉ុន ដែលជាការចងសម្ពន្ធដោយក្រុមហ៊ុនចំនួន១៤ និងស្ថាប័នស្រាវជ្រាវមួយ ដើម្បីដោះស្រាយបញ្ហាផ្ទះដែលគេបោះបង់ចោល បានចងក្រងទិន្នន័យមួយដែលបង្ហាញថ្មីៗនេះថា ចំនួនផ្ទះដែលគេទុកចោលអស់រយៈពេលជាច្រើនឆ្នាំមកនេះបានកើនឡើងពីចំនួនប្រហែល៣៦ម៉ឺនយូនីត ក្នុងឆ្នាំ២០១៨ ដល់ជិត៤លានយូនីតនៅក្នុងឆ្នាំ២០២៣ ដោយក្នុងនោះជាង៧០% គឺជាផ្ទះទោលលក្ខណៈគ្រួសារដែលចាស់ទ្រុឌទ្រោម។

ការស្រាវជ្រាវរបស់ក្រុមហ៊ុននេះបានរកឃើញថា តម្លៃដីដែលមានទំហំប្រមាណ៥០ម៉ែត្រនៃផ្ទះដែលគេបោះបង់ចោលមានទំនោរធ្លាក់ចុះ ដោយសារមូលហេតុចម្បងៗមួយចំនួនរួមទាំងការថយចុះចំនួនមនុស្សដែលរស់នៅទីនោះ និងសុវត្ថិភាពសាធារណៈ។ ការស្រាវជ្រាវនេះក៏បានបង្ហាញដែរថា ផ្ទះទោលលក្ខណៈគ្រួសារ ដែលគេទុកចោលប្រម៉ាណ៨០% នៅក្នុងរយៈពេល៥ឆ្នាំ គិតត្រឹមឆ្នាំ២០២៣ បានធ្វើឱ្យតម្លៃអចលនទ្រព្យស្ថិតនៅក្បែរៗនោះខាតអស់សរុបជិត២៥ពាន់លានដុល្លារ។

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បាននិយាយថា តម្លៃដីលំនៅឋានបានកើនឡើង៣ឆ្នាំជាប់ៗគ្នារហូតដល់ឆ្នាំ២០២៤ ប៉ុន្តែបរិមាណផ្ទះដែលគេបោះបង់ចោលនេះអាចកាត់បន្ថយអត្រាកំណើននៃតម្លៃ៕