Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អារ៉ាប់រួម ជាប់ជាប្រទេសកំពូលក្នុងការស្រូបទាញមហាសេដ្ឋីនៅលើពិភពលោក

Media LNN | Jun 22, 2024
អារ៉ាប់រួម ជាប់ជាប្រទេសកំពូលក្នុងការស្រូបទាញមហាសេដ្ឋីនៅលើពិភពលោក
Clinic narith

ការស្រាវជ្រាវថ្មីមួយរបស់ទីភ្នាក់ងារ Henley Private Wealth Migration Report បានបង្ហាញថា ប្រទេសអេមីរ៉ាតអារ៉ាប់រួមត្រូវបានគេរំពឹងថា នឹងក្លាយជាកន្លែងស្រូបទាញមហាសេដ្ឋីមានទ្រព្យសម្បត្តិខ្ទង់លានដុល្លារអាម៉េរិក ឈានមុខគេនៅលើពិភពលោក នៅក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC។

ការស្រាវជ្រាវរបស់ទីភ្នាក់ងារ Henley ដែលចេញផ្សាយកាលពីថ្ងៃទី១៨ ខែមិថុនា បានបង្ហាញថា អេមីរ៉ាតអារ៉ាប់រួម ដែលជាប្រទេសស្ថិតនៅឈូងសមុទ្រពែក្សដ៏តូចមួយត្រូវបានគេរំពឹងថានឹងអាចស្រូបទាញមហាសេដ្ឋីបានជិត៧ពាន់នាក់ មកពីជុំវិញពិភពលោក នៅចុងឆ្នាំ២០២៤នេះ ហើយចំណាត់ថ្នាក់ទីពីរបានទៅលើសហរដ្ឋអាម៉េរិក ដែលគេរំពឹងថា នឹងមានរំហូរមហាសេដ្ឋីចំនួនជិត៤ពាន់នាក់នៅត្រឹមរយៈពេលដូចគ្នានេះ។

របាយការណ៍នេះបានឱ្យដឹងទៀតថា មហាសេដ្ឋីជិត១៣ម៉ឺននាក់ ឬបុគ្គលមានទ្រព្យសម្បត្តិដ៏មហាសាលមួយចំនួនទៀតត្រូវបានគេរំពឹងថា នឹងស្វែងរកការវិនិយោគនៅក្នុងប្រទេសអារ៉ាប់រួមចាប់ពីទឹកប្រាក់១លានដុល្លារឡើងនៅក្នុងឆ្នាំ២០២៤។

តួលេខនេះគឺលើសពីកំណត់ត្រាមុនដែលគេបានកំណត់នៅក្នុងឆ្នាំ២០២៤ ដែលមានចំនួនមហាសេដ្ឋីតែ១២ម៉ឺននាក់ប៉ុណ្ណោះ ហើយឆ្នាំ២០២៤ កំពុងក្លាយជាពេលវេលាប្រវត្តិសាស្ត្រមួយនៅក្នុងការបម្លាស់ទីទ្រព្យសម្បត្តិនៅក្នុងពិភពលោក៕