Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រាក់រូពីរបស់ឥណ្ឌាធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន បើធៀបនឹងប្រាក់ដុល្លារ ដោយសាររំហូរចេញប្រាក់ដុល្លារ

Media LNN | Jun 24, 2024
ប្រាក់រូពីរបស់ឥណ្ឌាធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន បើធៀបនឹងប្រាក់ដុល្លារ ដោយសាររំហូរចេញប្រាក់ដុល្លារ
Clinic narith

រូបិយប័ណ្ណរូពីរបស់ប្រទេសឥណ្ឌា ដែលជាមហាអំណាចនៅតំបន់អាស៊ីខាងត្បូង បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានពីមុនមកកាលពីសប្ដាហ៍មុន ដោយសាររងសម្ពាធនៃរំហូរចេញប្រាក់ដុល្លារអាម៉េរិក និងតម្រូវការប្រាក់ដុល្លារដ៏រឹងមាំពីអ្នកនាំចូលក្នុងស្រុក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Economic Times។

ប្រាក់រូពីរបស់ឥណ្ឌា បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានរហូតដល់ក្រោម៨៣រូពី ក្នុងមួយដុល្លារអាម៉េរិក នៅក្នុងការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន។

ពាណិជ្ជករប្តូរប្រាក់ម្នាក់នៅធនាគារគ្រប់គ្រងដោយរដ្ឋឥណ្ឌា បាននិយាយថា ធនាគារកណ្តាលឥណ្ឌា តែងធ្វើអន្តរាគមន៍ជាប្រចាំតាមរយៈធនាគារគ្រប់គ្រងដោយរដ្ឋ ដើម្បីកំណត់ការចុះថ្លៃប្រាក់រូពី ប៉ុន្តែធនាគារកណ្ដាលនេះមិនបានធ្វើដូច្នេះទេ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននោះ ជាហេតុធ្វើឱ្យតម្លៃប្រាក់រូពីធ្លាក់ដល់កម្រិតទាបបែបនេះ។

ក្រុមពាណិជ្ជករបាននិយាយថា ប្រាក់ដុល្លារកាន់តែរឹងមាំរួម និងការធ្លាក់ចុះប្រាក់យន់របស់ចិន ក៏បានដាក់សម្ពាធលើរូបិយប័ណ្ណរូពីរបស់ឥណ្ឌាផងដែរ៕