(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំង ដើម្បីប្រារព្ធទិវាមច្ឆាជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បើតាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានឱ្យដឹងថា ការប្រារព្ធពិធីទិវាមច្ឆាជាតិ នឹងប្រព្រឹត្តទៅនាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ៥,០០០នាក់៕