Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋាភិបាលកម្ពុជា និងក្រុមសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ជួបពិភាក្សាការដោះស្រាយបញ្ហាប្រឈមដើម្បីអនាគត

Media LNN | Jun 25, 2024
រដ្ឋាភិបាលកម្ពុជា និងក្រុមសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ជួបពិភាក្សាការដោះស្រាយបញ្ហាប្រឈមដើម្បីអនាគត
Clinic narith

 

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានជួបជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជានៅទីស្តីការក្រសួង ដើម្បីពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលស្ដីពីអនាគត ដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក។

ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន ដើម្បីសម្រេចបាននូវគោលបំណងរួមនៃអនាគតល្អប្រសើរសម្រាប់អ្នកជំនាន់ក្រោយ៕