Alynana Media Cambodia
Icon Collap
clinic narit

សីតុណ្ហភាពក្ដៅខ្លាំង កំពុងសម្លាប់មនុស្សរាប់ពាន់នាក់ ហើយព្រឹត្តិការណ៍ធំៗពុំបានកែសម្រួលទេ

Media LNN | Jun 26, 2024
សីតុណ្ហភាពក្ដៅខ្លាំង កំពុងសម្លាប់មនុស្សរាប់ពាន់នាក់ ហើយព្រឹត្តិការណ៍ធំៗពុំបានកែសម្រួលទេ
Clinic narith

 

នៅឯព្រឹត្តិការណ៍ធំៗនៅទូទាំងពិភពលោក ភាពតានតឹងខ្លាំងកើតចេញពីរលកកម្ដៅក្ដៅខ្លាំង កំពុងចាប់ផ្តើមមើលឃើញច្បាស់។ បុរសវ័យចំណាស់ ដោះអាវ ដេកបិទភ្នែកលើដី។ តង់ជំនួយផ្ទុកពេញដោយអ្នកសន្លប់ នៅក្នុងព្រឹត្តិការណ៍សាសនា តន្ត្រី ការបោះឆ្នោត ឬកីឡា និង បែកញើសសូម្បីតែនៅក្រោមម្លប់ជាដើម។

ផលវិបាកគឺធ្ងន់ធ្ងរណាស់។ ក្នុងពិធីបុណ្យហាជីនៅឆ្នាំនេះ ធម្មយាត្រាអ៊ីស្លាមនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត មានមនុស្សយ៉ាងហោចណាស់មនុស្ស១.៣០០នាក់ បានស្លាប់ដោយសារសីតុណ្ហភាពឡើងដល់ ១០០ អង្សាហ្វារិនហៃ ឬស្មើជាង៣៧អង្សាសេ ។ ចំនួនអ្នកស្លាប់ដ៏ច្រើនទាំងនោះ គ្រាន់តែជាសញ្ញាចុងក្រោយដែលបង្ហាញថា ការគ្រប់គ្រងចលនាក្រុមមនុស្ស និងរលកកម្ដៅដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុកំពុងស្ថិតក្នុងការប៉ះទង្គិចដ៏គ្រោះថ្នាក់។

ក្នុងអំឡុងពេលការបោះឆ្នោតថ្មីៗរបស់ប្រទេសឥណ្ឌា បុគ្គលិកបោះឆ្នោតរាប់សិបនាក់និងជនស៊ីវិល ជាច្រើននាក់ទៀត បានស្លាប់។ កាលពីរដូវក្តៅមុន អង្គភាពយោធាអាមេរិក បយ ស្កូត (Boy Scouts) (The Boy Scouts of America) ដែលទៅលេងប្រទេសកូរ៉េខាងត្បូងសម្រាប់ពិធីបុណ្យ ជូប៊ីលី (jubilee) បានធ្លាក់ខ្លួនឈឺដោយសារកម្ដៅ មិនខុសពីពិធីបុណ្យមហោស្រពតន្ត្រីនៅប្រទេសអូស្ត្រាលី អឺរ៉ុប និងអាមេរិកខាងជើងជាដើម។

ទោះបីជាកម្ដៅបានសម្លាប់មនុស្សច្រើនជាងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរផ្សេងទៀតក៏ដោយ ព្រឹត្តិការណ៍ធំៗ នៅតែត្រូវបានរៀបចំឡើង ហើយក៏នៅតែមានអ្នកចូលរួមក្នុងព្រឹត្តិការណ៍ធំៗជាច្រើនដោយមិនខ្វល់ពីអាកាសធាតុ។

ឧបទ្វីបអារ៉ាប់ទាំងមូល ក្តៅខ្លាំង និងឡើងកម្ដៅយ៉ាងលឿន ដោយសីតុណ្ហភាពពេលយប់ក៏កើនឡើងខ្ពស់ ផងដែរ ។ ពិធីបុណ្យ ហាជី( Hajj) ប្រព្រឹត្តទៅក្នុងរយៈពេល ៥ ឬ ៦ ថ្ងៃ ក្រោមកម្ដៅដ៏ក្ដៅនៅក្នុងទីក្រុងបរិសុទ្ធ ម៉េកា(Mecca)៕