Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អាម៉េរិកកំពុងស៊ើបអង្កេតលើក្រុមហ៊ុនបច្ចេកវិទ្យាចិន ធំៗ៣ ក្រោយបារម្ភក្រុមហ៊ុននេះលួចទាញយកទិន្នន័យរបស់អាម៉េរិក

Media LNN | Jun 26, 2024
អាម៉េរិកកំពុងស៊ើបអង្កេតលើក្រុមហ៊ុនបច្ចេកវិទ្យាចិន ធំៗ៣ ក្រោយបារម្ភក្រុមហ៊ុននេះលួចទាញយកទិន្នន័យរបស់អាម៉េរិក
Clinic narith

រដ្ឋបាលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាម៉េរិក កំពុងស៊ើបអង្កេតក្រុមហ៊ុន China Mobile ក្រុមហ៊ុន China Telecom និងក្រុមហ៊ុន China Unicom ក្រោយព្រួយបារម្ភថា ក្រុមហ៊ុនទាំងនេះអាចទាញយកទិន្នន័យអាម៉េរិក តាមរយៈសេវាកម្មក្លោដ (Cloud) និងអាជីវកម្មអ៊ីនធឺណិតរបស់អាម៉េរិក ហើយផ្តល់វាទៅឱ្យទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

ប្រភពចំនួន៣ដែលដឹងពីបញ្ហានេះបានអះអាងថា អាជ្ញាធរនៅក្រសួងពាណិជ្ជកម្មអាម៉េរិក កំពុងស៊ើបអង្កេតដោយមិនបានប្រាប់ឱ្យដឹងមុន ហើយបានកោះហៅក្រុមហ៊ុនរបស់ចិនទាំងនេះ និងបានបញ្ចប់ការវិភាគផ្អែកតាមហានិភ័យទៅលើក្រុមហ៊ុន China Mobile និង ក្រុមហ៊ុន China Telecom ប៉ុន្តែមិនទាន់ពន្លឿនការស៊ើបអង្កេតទៅលើ China Unicom នៅឡើយទេ។

ក្រុមហ៊ុនចិនទាំងនេះនៅមានវត្តមានតិចតួចនៅសហរដ្ឋអាម៉េរិក ដោយនៅសល់តែការផ្តល់សេវាកម្មក្លោដ និងការលក់សេវាអ៊ីនធឺណិតប៉ុណ្ណោះ។ សេវាកម្មទាំងនេះបានចូលទៅប្រើទិន្នន័យរបស់ជនជាតិអាម៉េរិក ទោះបីជានិយ័តករគមនាគមន៍បានរារាំងពួកគេពីការផ្តល់សេវាអ៊ីនធឺណិតតាមទូរសព្ទ និងការលក់រាយនៅសហរដ្ឋអាម៉េរិកហើយក៏ដោយ។

ស្ថានទូតចិន ប្រចាំទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ប្រទេសចិនសង្ឃឹមថា អាម៉េរិកនឹងបញ្ឈប់ការគាបសង្កត់ក្រុមហ៊ុនចិនក្រោមលេសក្លែងក្លាយមួយចំនួន និងបានអះអាងថា ចិននឹងបន្តការពារសិទ្ធិ និងផលប្រយោជន៍របស់ក្រុមហ៊ុនចិនទាំងអស់៕