Alynana Media Cambodia
Icon Collap
clinic narit

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ប្រកាសដើរចេញពីក្រសួងយុត្តិធម៌ប្រសិនបើជនល្មើស ស្រី ស៊ីណាជាប់គុកពីរបីឆ្នាំហើយដោះលែងវិញ

Media LNN | Jun 26, 2024
ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ប្រកាសដើរចេញពីក្រសួងយុត្តិធម៌ប្រសិនបើជនល្មើស ស្រី ស៊ីណាជាប់គុកពីរបីឆ្នាំហើយដោះលែងវិញ
Clinic narith

 

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានប្រកាសនឹងចុះចេញពីតំណែងប្រសិន បើឧក្រិដ្ឋជន ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្សយ៉ាងកាចសាហាវ នៅក្នុងបុរីប៉េង ហួត កាលពី កន្លងទៅថ្មីៗនេះ ជាប់គុកត្រឹមពីរបីឆ្នាំហើយត្រូវដោះលែងឲ្យមានសេរីភាពវិញដូចការលើកឡើងរបស់អ្នក វិភាគមួយក្តាប់តូចនោះ។

 នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់ ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់អះអាងថា ជនល្មើស ស្រី ស៊ីណា ត្រូវតែជាប់គុកទៅតាមនីតិវិធីច្បាប់ជាធរមាន ដោយគ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសជាដាច់ខាត ដោយឧក្រិដ្ឋជនរូបនេះអាចនឹងជាប់គុកពី២០ទៅ៣០ឆ្នាំ ហើយបើករណីនេះកើតឡើងដូចការវិភាគរបស់ជន មួយចំនួនតួចថា ឧក្រិដ្ឋជនរូបនេះជាប់គុកត្រឹមតែពីរឬទៅបីឆ្នាំហើយត្រូវដោះលែងឲ្យមានសេរីភាពវិញ នោះឯកឧត្តមជាអ្នកទទួលខុសត្រូវមុនគេ។

​យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏បានលើកឡើងផងដែរថា ទោះបីជាទង្វើរបស់ជនល្មើស ស្រី ស៊ីណា ដែលបានបាញ់សម្លាប់មនុស្សនៅបុរី ប៉េង ហួត កាលពីកន្លងទៅមានភាពសាហាវព្រៃផ្សៃយ៉ាងណាក៏ដោយ ក៏វិស័យយុត្តិធម៌មិនអាចធ្វើអ្វីតាមអំពើចិត្តរបស់ខ្លួនបានឡើយក្រៅតែពីការអនុវត្តច្បាប់ ដែលបានចែងជាធរមាន។ តែយ៉ាងណាក្តី ឧក្រិដ្ឋជន ស្រី ស៊ីណា មិនត្រូវបានដាក់ឈ្មោះក្នុងបញ្ជីនៃការបន្ធូរបន្ថយទោសនោះឡើយ ដោយសារតែសកម្មភាពឃាតកម្មរបស់ជននេះជាទង្វើកាចសាហាវ ដោយគ្មានការលើកលែងឬអត់ឱនឲ្យនោះទេ។

 នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ ឯកឧត្តម កើត រិទ្ធ ក៏បានប្រតិកម្មចំពោះការផ្សព្វផ្សាយ ដោយគ្មានមូលដ្ឋានច្បាស់លាស់ថា ករណីបុរសម្នាក់កាប់សម្លាប់ស្រ្តីម្នាក់នៅ ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃមុននោះ ពុំមែនជាប់ពន្ធនាគារមួយជីវិតដូចការផ្សព្វផ្សាយរបស់បណ្តាញសង្គមនោះឡើយ ខណៈករណីរបស់ជនជាប់ចោទនេះ ជាករណីឃាតកម្មដោយមិនបានគិតទុកជាមុន ពោលគឺជាប់ពន្ធនាគារត្រឹមតែ១៥ឆ្នាំតែប៉ុណ្ណោះ៕