Alynana Media Cambodia
Icon Collap
clinic narit

សម្តេចតេជោ ហ៊ុន សែន៖ ៧៣ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា ជាកម្លាំងនយោបាយតែមួយគត់ ដែលរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ទ

Media LNN | Jun 28, 2024
សម្តេចតេជោ ហ៊ុន សែន៖ ៧៣ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា ជាកម្លាំងនយោបាយតែមួយគត់ ដែលរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ទ
Clinic narith

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា រយៈពេល ៧៣ឆ្នាំមកនេះ ចាប់តាំងពីបង្កើតឡើងមក គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយ គត់ ដែលបានស្ថិតនៅរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន ទោះបីសភាពការណ៍ជាតិមាន ការវិវត្តដ៏ស្មុគស្មាញយ៉ាងណាក្តី។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងឱកាសប្រារព្ធខួបលើកទី៧៣ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។

សម្តេចបានបន្តថា គណបក្សបានរក្សាខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និង ឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូលដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផល នៃសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

សម្តេចបានបន្ថែមទៀតថា ពេលប្រទេសជាតិទាំងមូលត្រូវធ្លាក់ក្នុងគ្រោះមហន្តរាយនៃ អំពើប្រល័យពូជសាសន៍ ដែលបង្កឡើងដោយរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួក ប៉ុល ពត គណបក្សបានដឹកនាំការតស៊ូប្រយុទ្ធវាយផ្តួលរំលំរបបដ៏សាហាវឃោរឃៅនេះ រហូតទទួល បានជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យមានជីវិត រស់ឡើងវិញទាន់ពេលវេលា និងបានដណ្តើមយកមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់ បែបយ៉ាងដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត។

បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រជាជនជ្រោង ទង់មហាសាមគ្គីជាតិ ដើម្បីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ទប់ស្កាត់ការប៉ុនប៉ងនាំ យករបបប្រល័យពូជសាសន៍មកវិញ និងស្តារកសាងមាតុភូមិឡើងវិញពីគំនរផេះផង់។

សម្តេចបានបញ្ជាក់បន្ថែមថា «យើង ពិតជាមិនអាចរៀបរាប់អស់អំពីឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូកដែលយើងបានជួប និង ឆ្លងកាត់ក្នុងរយៈពេលជាង ៤៥ឆ្នាំ មកនេះបានឡើយ ប៉ុន្តែយើងអាចអះអាងប្រកបដោយ មោទនភាពបំផុត អំពីបណ្តាសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រដែលយើងសម្រេចបានក្នុងការស្តារ ការកសាង និងអភិវឌ្ឍសង្គមជាតិ ដោយចាប់ផ្តើមពីស្ថានភាពវិនាសអន្តរាយខ្ទេចខ្ទីដោយ អំពើប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ មកកាន់ស្ថានភាពដែលប្រទេសជាតិ ទាំងមូលមានសន្តិភាព ឯកភាពជាតិពេញលេញ និងមានការផ្លាស់ប្តូររីកចម្រើនលើគ្រប់វិស័យ»៕