Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តើប្រទេសណាខ្លះ ដែលមានប្រជាជនចំណាកស្រុកច្រើនជាងគេនៅតំបន់អាស៊ី?

Media LNN | Jun 28, 2024
តើប្រទេសណាខ្លះ ដែលមានប្រជាជនចំណាកស្រុកច្រើនជាងគេនៅតំបន់អាស៊ី?
Clinic narith

ប្រជាជននៅអាស៊ីជិត៧លាននាក់បានធ្វើចំណាកស្រុកទៅស្វែងរកការងារធ្វើនៅបរទេសនៅក្នុងឆ្នាំ២០២៣ កន្លងទៅ។ ក្នុងចំណោមអ្នកចំណាកស្រុកទាំងនេះភាគច្រើនមកពីហ្វីលីពីន និងបង់ក្លាដែស ដោយពួកគេបានស្វែងរកឱកាសការងារនៅតាមប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដែលស្រេកឃ្លានកម្លាំងពលកម្ម ក្នុងនោះ ក៏មានប្រទេសសិង្ហបុរីផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។

ចំនួនជនចំណាកស្រុកថ្មីមកពីតំបន់អាស៊ីបានធ្លាក់ចុះក្នុងអំឡុងពេលផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីបានឡើងដល់កំពូលជាង៦លាននាក់កាលពីឆ្នាំ២០១៥ និង២០១៦។ ប៉ុន្តែទិន្នន័យចងក្រងថ្មីដោយវិទ្យាស្ថានធនាគារអភិវឌ្ឍន៍អាស៊ី (ADBI) បានបង្ហាញថា ក្រោយវិបត្តិជំងឺកូវីដ-១៩ មានភាពធូរស្បើយ តួលេខអ្នកចំណាកស្រុកនៅអាស៊ីបានកើនឡើង៣៤% ដល់ជិត៧០លាននាក់កាលពីឆ្នាំមុន ដោយកើនលើសតួលេខមុនប្រហែល៨០ម៉ឺននាក់។

ទិន្នន័យនេះបានបង្ហាញថា ប្រជាជានហ្វីលីពីន និងបង់ក្លាដែសបានឈានមុខគេក្នុងការចំណាកស្រុកទៅក្រៅប្រទេស។ កាលពីឆ្នាំ២០២៣ ចំនួនប្រជាជនហ្វីលីពីន ដែលបានចំណាកស្រុកបានកើនឡើង៩៣%ដល់២,៣លាននាក់បើធៀបនឹងឆ្នាំ២០២២។ បន្ទាប់មក គឺប្រទេសបង់ក្លាដែសមានចំនួន១,៣លាននាក់ តាមពីក្រោយដោយប្រទេសប៉ាគីស្ថានមានចំនួន៨៦ម៉ឺននាក់។

ពលករចំណាកស្រុកមកពីប្រទេសហ្វីលីពីនប្រហែល២ភាគ៣ គឺជាស្ត្រី ដែលភាគច្រើនបម្រើការងារជាអ្នកមើលផ្ទះ អ្នកបោសសម្អាត គិលានុបដ្ឋាយិកា និងអ្នកមើលថែផ្សេងទៀត។

វិទ្យាស្ថាន ADBI បានសន្មតថា ការកើនឡើងនូវចំនួនជនចំណាកស្រុកថ្មីនេះ គឺដោយសារការស្ទុះងើបឡើងវិញនូវការចំណាកស្រុកការងារ និងការផ្លាស់ប្ដូររចនាសម្ពន្ធមួយចំនួនដូចជាចំនួនប្រជាជនក្នុងវ័យធ្វើការកំពុងធ្លាក់ចុះនៅតាមប្រទេសសេដ្ឋកិច្ចជឿនលឿនមួយចំនួនដូចជាមជ្ឈិមបូព៌ា ហុងកុង និងសិង្ហបុរីជាដើម។

ចំនួនប្រាក់ដែលពលករចំណាកស្រុកបានផ្ញើទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ក៏បានឈានដល់កំណត្រាផងដែរកាលពីឆ្នាំ២០២៣ ជាមួយនឹងទឹកប្រាក់សរុបជាង៣៧១ពាន់លានដុល្លារដែលស្មើនឹង៤៣% នៃការផ្ញើប្រាក់សរុបនៅទូទាំងពិភពលោក៕