Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុនចំនួន២៣បានចូលទីផ្សារមូលបត្រកម្ពុជា ជាមួយការបោះផ្សាយមូលបត្រជិត៤០០លានដុល្លារក្នុងមួយឆ្នាំ

Media LNN | Jul 02, 2024
ក្រុមហ៊ុនចំនួន២៣បានចូលទីផ្សារមូលបត្រកម្ពុជា ជាមួយការបោះផ្សាយមូលបត្រជិត៤០០លានដុល្លារក្នុងមួយឆ្នាំ
Clinic narith

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់និយ័តករមូលបត្រកម្ពុជា បានថ្លែងថា រហូតមកទល់ពេលនេះ មានក្រុមហ៊ុនជាតិ អន្តរជាតិចំនួន២៣រួចហើយ បានឈានជើងចូលក្នុងទីផ្សារហ៊ុនកម្ពុជា។

អគ្គនាយករងនិយ័តករមូលបត្រកម្ពុជា លោកវិន ភ័ក្តីបានថ្លែងឲ្យដឹងក្នុងពិធីបើកសិក្ខាសាលាស្តីពី ចំណេះដឹងហិរញ្ញវត្ថុសម្រាប់សហគ្រិន ក្នុងការវិនិយោគលើទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា ដែលរៀបចំដោយក្រុមហ៊ុនBIC Marketsកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនថា បង្កើតឡើងនៅឆ្នាំ២០១១ រយៈពេលជាង១ទសវត្សរ៍មកនេះ មានក្រុមហ៊ុនចំនួន២៣បានបោះផ្សាយលក់មូលបត្រ និងចុះបញ្ជីរលក់មូលបត្រ នៅផ្សារមូលបត្រកម្ពុជា។

លោកបន្តថា “នេះជាមោទកភាពថ្មីមួយ សម្រាប់កម្ពុជា ដែលថ្វីត្បត្បិតតែប្រទេសយើង ចាប់ផ្តើមទីផ្សារក្រោយគេ ទំហំទីផ្សារនៅតូច តែការអនុវត្ត និងការអភិវឌ្ឍទីផ្សារស្របនឹងនិន្នាការថ្នាក់តំបន់ និងសកល”។

ទាក់ទងទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា លោកបណ្ឌិតវិន ភ័ក្តីបានថ្លែងថា ទីផ្សារឧបករណ៍និស្សន្ទ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៦ ដែលនៅពេលចាប់ផ្តើមទីផ្សារដំបូង ការជួញដូរបានចាប់ផ្តើមនៅឆ្នាំ២០១៧ មានទំហំទឹកប្រាក់ជាង៤លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយបានកើនឡើងជារៀងរាល់ឆ្នាំ ដោយនៅក្នុងឆ្នាំ២០២៣ ទំហំជួញដូរឧបករណ៍និស្សន្ទបានកើនឡើងជិត៣០០លានដុល្លារ ហើយនៅត្រឹមឆមាសទី១ឆ្នាំនេះ ទំហំជួញដូរបានកើនឡើងជិត៥០លានដុល្លារ។

លោកបន្តថា បច្ចុប្បន្ននិយ័តករមូលបត្រកម្ពុជា បានផ្តល់ការអនុញ្ញាត្តជួញដូរ ផលិតផលឧបករណ៍និស្សន្ទចំនួនសរុប២៤៩ ដែលបែងចែកជា៦ប្រភេទ ទី១ កិច្ចសន្យាលើគម្លាតថ្លៃចំនួន៤២ផលិតផល ទី២ កិច្ចសន្យាលើគម្លាតថ្លៃលោហធាតុមានចំនួន៤ផលិតផល ទី៣ កិច្ចសន្យាលើគម្លាតថ្លៃប្រេងឆៅចំនូន៥ផលិតផល ទី៤ កិច្ចសន្យាលើគម្លាតថ្លៃខុម៉ុឌីធីចំនួន៦ផលិតផល ទី៥ កិច្ចសន្យាលើគម្លាតថ្លៃសន្ទស្សន៍ចំនួន២២ផលិតផល និងទី៦ កិច្ចសន្យាលើគម្លាតថ្លៃមូលបត្រកម្មសិទ្ឋចំនួន១៧០ផលិតផល។

ជាមួយគ្នានេះ លោកស្រីប៊ុន សុវ៉ាត់ឌីប្រធានBIC Marketsបានមានប្រសាសន៍ថា ដោយឈរជើងយ៉ាងរ៉ឹងមាំ លើទីផ្សារអស់រយៈពេលជាយូរមកហើយ ក្រុមហ៊ុនBICតែងតែរួមចំណែកជម្រុញការអភិវឌ្ឍទីផ្សារនេះ ជាមួយការបណ្តុះបណ្តាលធនធានមនុស្សផ្ទៃក្នុងក្រុមហ៊ុន និងដល់សាធារណៈជន។

លោកស្រីបន្តថា “ក្រុមហ៊ុនតែងតែគោរពបទបញ្ញត្តិនានា និងសហការជាមួយនិយ័តករមូលបត្រកម្ពុជា ដើម្បីជម្រុញទីផ្សារឧបករណ៍និស្សន្ទឲ្យកាន់តែរីកចម្រើន”៕
photo_2024-07-02_09-56-12photo_2024-07-02_09-56-12photo_2024-07-02_09-56-12photo_2024-07-02_09-56-11photo_2024-07-02_09-56-10photo_2024-07-02_09-56-13photo_2024-07-02_09-56-12 (2)