Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំ​ដោយ​លោកជំទាវ ម៉ៅ ចំណាន ចូលជួបសម្ដែងការគួរស

Media LNN | Jul 02, 2024
សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំ​ដោយ​លោកជំទាវ ម៉ៅ ចំណាន ចូលជួបសម្ដែងការគួរស
Clinic narith

 

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី២ ខែកក្កដា​នេះ បានអនុញ្ញាតឱ្យ ក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយ លោកជំទាវ ម៉ៅ ចំណាន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ សមាគម​ត្រូវ​បាន​បង្កើត​ឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាល ១៨ ឆ្នាំ ឬ ៦ អាណត្តិ​មកហើយ។

សមាគមបាន​ចូលរួមដល់ការលើកកម្ពស់តម្លៃសីលធម៌សង្គមរបស់សិល្បករខ្មែរ ដើម្បី​រក្សា​ឱ្យ​បាន​នូវ​កិត្តិយសស័ក្តិសមជាសិល្បករ សិល្បការិនីតំណាងជាតិ តាមរយៈការអភិរក្ស អភិវឌ្ឍន៍​សិល្បៈ​វប្បធម៌​ជាតិ និងចងក្រងសមាជិកដែលជាកម្លាំងស្នូល ។ សមាគមបានរកៀរគរសប្បុរសជន និង​អ្នក​មានលទ្ធភាព ដើម្បីជួយដល់ការលើកស្ទួយសិល្បៈ និងវប្បធម៌ ជាពិសេស គឺស្វែងរកធនធាន សម្រាប់​ការបណ្តុះបណ្តាល និងដុសខាត់សមត្ថភាពយុវសិល្បករ ឱ្យបង្កើតនូវស្នាដៃសិល្បៈថ្មីៗ។

ជាមួយគ្នានេះ សមាគមសិល្បករខ្មែរ បានរួមចំណែកអភិរក្ស ផ្សព្វផ្សាយ លើកកម្ពស់ និងអភិវឌ្ឍ​វិស័យ​សិល្បៈ​វប្បធម៌ជាតិ ជួយគាំពារជីវភាពសិល្បករចាស់ជរា ឬបាត់បង់សមត្ថភាពសម្តែង ក៏​ដូច​ជា​ចូល​រួមក្នុងកិច្ចការសង្គម និងមនុស្សធម៌ ស្របតាមទិស​ដៅ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​៕