Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តម្លៃកាហ្វេពិភពលោកកើនឡើង២០% ដោយសាររលកកម្តៅវាយប្រហារផលិតកម្ម

Media LNN | Jul 06, 2024
តម្លៃកាហ្វេពិភពលោកកើនឡើង២០% ដោយសាររលកកម្តៅវាយប្រហារផលិតកម្ម
Clinic narith

តម្លៃកាហ្វេនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងរហូតដល់ទៅ២០% ក្រោយពិភពលោករងការវាយប្រហារដោយរលកកម្តៅខ្លាំងនៅក្នុងតំបន់ ដែលដាំកាហ្វេនៅអាស៊ីសំខាន់ៗកាលពីដើមឆ្នាំ ដែលនាំឲ្យប៉ះពាល់ផលិតកម្មកាហ្វេ។ ផលប៉ះពាល់នេះបាននាំឲ្យតម្លៃកាហ្វេឡើងដល់មួយតោនជិត៤ពាន់៤រយដុល្លារ។ វៀតណាមដែលជាប្រទេសនាំចេញកាហ្វេចម្បងបានបញ្ជាក់ពីបរិមាណនៃការនាំចេញធ្លាក់ចុះដែរ ប៉ុន្តែតម្លៃវិញគឺប្រសើរខ្លាំង។

សារព័ត៌មាន Nikkei បានរាយការណ៍ថា រលកកម្ដៅនៅអាស៊ីអាគ្នេយ៍ គឺជាមូលហេតុចម្បងនៃការកើនឡើងតម្លៃកាហ្វេនៅលើទីផ្សារអន្តរជាតិ។ ប្រភពដដែលបានរាយការណ៍ថា ចាប់តាំងពីខែមេសា មក សីតុណ្ហភាពជាមធ្យមក្នុងប្រទេសវៀតណាម ថៃ និងហ្វីលីពីន មានកម្តៅក្តៅជាងធម្មតា ដោយកន្លែងខ្លះឡើងដល់៤៨អង្សាសេ។

មកដល់ពេលនេះវៀតណាមផលិតគ្រាប់កាហ្វេ robusta បានប្រហែល៤០% សម្រាប់ផ្គត់ផ្គង់តម្រូវការកាហ្វេនៅលើពិភពលោក ប៉ុន្តែកសិករដាំកាហ្វេរបស់ប្រទេសនេះប្រឈមនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។ លោក ម៉ាសាណូប៊ូ តាកាណូ ( Masanobu Takano) ជាអ្នកជំនាញកាហ្វេ និងតែនៅទីក្រុងកូបេ បាននិយាយថា ការប្រមូលផលកាហ្វេ robusta កាលពីឆ្នាំមុន គឺទាបខ្លាំង ដែលជំរុញឱ្យតម្លៃកាហ្វេមានការកើនឡើង ក្រោយមានការបារម្ភពីការផ្គត់ផ្គង់។

មកដល់ពេលនេះតម្លៃកាហ្វេ robusta នៅទីផ្សារ Benchmark London កើនឡើងជាង១៨% ពោលគឺហក់ឡើងដលទៅជិត៤ពាន់៤រយដុល្លារក្នុង១តោន ស្របពេលដែលតម្លៃកាហ្វេ Arabica កើនឡើងជិត២១%។

ពាក់ព័ន្ធនឹងទីផ្សារកាហ្វេនេះដែរ សារព័ត៌មាន Vietnam News បានរាយការណ៍ថា នៅឆមាសទី១ឆ្នាំ២០២៤ វៀតណាមនាំចេញកាហ្វេបានជាង៨៦ម៉ឺនតោនធ្លាក់ចុះ៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយរកចំណូលបានប្រមាណ៣ពាន់លានដុល្លារ។ យ៉ាងណាក៏ដោយតម្លៃកាហ្វេរបស់វៀតណាមបានកើនឡើងរហូតដល់៣៨%ឯណោះ៕