Alynana Media Cambodia
Icon Collap
clinic narit

ជប៉ុន ផ្តល់ជំនួយ និងកម្ចីការប្រាក់ទាបជាង៦០លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន២

Media LNN | Jul 07, 2024
ជប៉ុន ផ្តល់ជំនួយ និងកម្ចីការប្រាក់ទាបជាង៦០លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន២
Clinic narith

 

(ភ្នំពេញ)៖ កម្ពុជា-ជប៉ុន ទើបនឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារចំនួន២ទៀត ក្នុងដំណើរទស្សនកិច្ចរបស់ លោកស្រី ខាមីខាវ៉ា យ៉ូកុ(KAMIKAWA Yoko) រដ្ឋមន្រ្តីការបរទេសជប៉ុន មកកាន់ប្រទេសកម្ពុជា។

ឯកសារទាំងនេះ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព រដ្ឋមន្រ្តីការបរទេសកម្ពុជា-ជប៉ុន ដោយរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយ និងឥណទានសម្បទានដែលមានទឹកប្រាក់ប្រមាណជាង៦០លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់អនុវត្តលើគម្រោង២។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស អំពីលទ្ធផល នៃទស្សនកិច្ចនេះ បានឱ្យដឹងថា បន្ទាប់ពីជំនួបប្រកបដោយផ្លែផ្កាខាងលើ លោកឧបនាយករដ្ឋមន្ត្រី និង លោកស្រី ខាមីខាវ៉ា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពី (១)៖ ការផ្តល់ហិរញ្ញប្បទានឥតសំណង (ប្រមាណ ២,៧ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្តគម្រោងអាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស និង (២)៖ ការផ្តល់ឥណទានសម្បទានប្រាក់យ៉េន (ប្រមាណ ៥៩,៦ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ (ឆ្លាម្អម- បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) (III)។

ក្រៅពីឯកសារ២ខាងលើ រដ្ឋាភិបាលជប៉ុន បានប្រកាសថា នឹងផ្តល់ហិរញ្ញប្បទានប្រមាណ ៨.០០០ (ប្រាំបីពាន់) លានយ៉េន ស្មើនឹងប្រមាណជិត២លានដុល្លារទៀតដល់កម្ពុជា សម្រាប់ការពង្រីកបណ្តាញ អគ្គិសនីនៅរាជធានីភ្នំពេញផងដែរ៕