Alynana Media Cambodia
Icon Collap
clinic narit

តើរដ្ឋាភិបាលវៀតណាម ផ្តល់អាទិភាពយ៉ាងណាដល់ពលរដ្ឋមានប្រាក់ចំណូលទាប ក្នុងការទទួលបានផ្ទះក្នុងគម្រោងលំនៅឋានសង្គម?

Media LNN | Aug 01, 2024
តើរដ្ឋាភិបាលវៀតណាម ផ្តល់អាទិភាពយ៉ាងណាដល់ពលរដ្ឋមានប្រាក់ចំណូលទាប ក្នុងការទទួលបានផ្ទះក្នុងគម្រោងលំនៅឋានសង្គម?
Clinic narith

ពលរដ្ឋវៀតណាម ដែលមានប្រាក់ចំណូលទាប ពោលគឺក្រោម៦០០ដុល្លារក្នុង១ខែ ត្រូវបានផ្តល់អាទិភាពខ្ពស់ក្នុងការទទួលបានលំនៅឋានក្នុងគម្រោងលំនៅឋានសង្គម។ បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលវៀតណាម ស្តីពី បទប្បញ្ញត្តិពាក់ព័ន្ធនឹងលំនៅឋានសង្គម សិទ្ធិអាទិភាពនេះ ផ្តល់ជូនសម្រាប់តែពលរដ្ឋមានប្រាក់ចំណូលទាប និងគ្មានដី ឬអចលនទ្រព្យនៅក្នុងទីតាំង ដែលគម្រោងកំពុងអភិវឌ្ឍន៍តែប៉ុណ្ណោះ។

ពលរដ្ឋវៀតណាម ដែលមានប្រាក់ចំណូលប្រចាំខែមិនលើសពី៦០០ដុល្លារ ឬគូស្វាមី ភរិយា ដែលមានប្រាក់ចំណូលរួមបញ្ចូលគ្នាមិនលើសពី១,២០០ដុល្លារនៅក្នុង១ខែ មានសិទ្ធិទទួលបានគោលនយោបាយគាំទ្រខាងលំនៅឋានសង្គម។ អនុក្រឹត្យរបស់រដ្ឋាភិបាលវៀតណាម ដែលទើបចេញផ្សាយកាលពីពេលថ្មីៗបានកំណត់យ៉ាងច្បាស់ថា គោលនយោបាយសម្បទានលើការផ្តល់លំនៅឋានជូនពលរដ្ឋមានប្រាក់ចំណូលទាបនេះ គឺសម្រាប់តែអ្នកដែលមិនមានដី ឫអចលនទ្រព្យនានា នៅក្នុងតំបន់ដែលគម្រោងលំនៅស្ថានសង្គមកំពុងដំណើរការសាងសង់តែប៉ុណ្ណោះ។

គោលបំណងនៃការដាក់ចេញគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាមនេះ គឺដើម្បីជំរុញនិងលើកកម្ពស់ដល់ក្រុមគោលដៅជាពលរដ្ឋ ដែលមានចំណូលទាបនៅក្នុងទីក្រុង ជាពិសេស គឺកម្មករនិយោជិតដែលធ្វើការនៅសហគ្រាស សហករណ៍ និងសហជីពទាំងក្នុង និងក្រៅតំបន់ឧស្សាហកម្ម ក៏ដូចជាមន្ត្រីរដ្ឋការ ដែលកំណត់ដោយច្បាប់គ្រប់គ្រងមន្ត្រី និងបុគ្គលិកសាធារណៈ។

ក្រៅពីចេញក្រឹត្យជួយដោះស្រាយបញ្ហាពលរដ្ឋដែលមានប្រាក់ចំណូលទាបឲ្យមានលំនៅឋានហើយនោះ វៀតណាមក៏បានអនុម័តច្បាប់ថ្មីមួយ ដើម្បីលើកកម្ពស់ការដោះស្រាយបំណុលអាក្រក់ទាក់ទងនឹងអចលនទ្រព្យផងដែរ។

យោងតាមច្បាប់ភូមិបាល ច្បាប់លំនៅឋាន ច្បាប់អាជីវកម្មអចលនទ្រព្យ និងច្បាប់ ស្តីពី គ្រឹះស្ថានឥណទាន ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែសីហា បានឲ្យដឹងថា ជំនួសឱ្យការផ្ទេរគម្រោងអចលនទ្រព្យទាំងអស់ជាវត្ថុបញ្ចាំដើម្បីសងបំណុលអាក្រក់ ធនាគារនឹងមានសិទ្ធិផ្ទេរកម្មសិទ្ធិកាន់កាប់របស់គម្រោងទាំងនោះផងដែរ។

ទោះជាយ៉ាងណាក៏ដោយ តម្លៃនៃវត្ថុបញ្ចាំអចលនទ្រព្យមានទំនោរច្រើនលើសលុប ដែលធ្វើឱ្យធនាគារពិបាកស្វែងរកអ្នកទិញ ដូច្នេះហើយ ពួកគេរំពឹងថា បទប្បញ្ញត្តិថ្មីនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពួកគេក្នុងការដោះស្រាយបញ្ហាបំណុលអាក្រក់នេះ។

តាមការប៉ាន់ប្រមាណ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៤ ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិវៀតណាមបានដោះស្រាយបំណុលអាក្រក់បានជាង ៣២៤លានដុល្លារ៕