Alynana Media Cambodia
Icon Collap
clinic narit

ភាពមិនប្រាកដប្រជារបស់រោងចក្រក្នុងប្រទេសចិន បានចោលទម្ងន់ទៅលើក្រុមហ៊ុនផលិតកម្មមួយចំនួននៅទូទាំងតំបន់អាស៊ី

Media LNN | Aug 02, 2024
ភាពមិនប្រាកដប្រជារបស់រោងចក្រក្នុងប្រទេសចិន បានចោលទម្ងន់ទៅលើក្រុមហ៊ុនផលិតកម្មមួយចំនួននៅទូទាំងតំបន់អាស៊ី
Clinic narith

ការស្ទាបស្ទង់ឯកជនមួយបានបង្ហាញថា ការធ្លាក់ចុះសកម្មភាពផលិតកម្មរបស់រោងចក្រនៅប្រទេសចិន បានចោលស្រមោលមិនល្អមកលើដំណើរការរបស់រោងចក្រមួយចំនួននៅទូទាំងតំបន់អាស៊ី កាលពីខែមុន ខណៈម្ចាស់អាជីវកម្មបានជួបការធ្លាក់ចុះតម្រូវការដ៏ខ្លាំង ដែលកំពុងបង្កើនហានិភ័យនៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

របាយការណ៍ស្ទង់ស្ទង់មតិឯកជនមួយបានបង្ហាញថា ការទិញទំនិញនៅចិន នៅក្នុងខែកក្កដា បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក។ ជាមួយគ្នានេះ សកម្មភាពផលិតកម្មរបស់រោងចក្រនៅប្រទេសជប៉ុន បានធ្លាក់ចុះ ខណៈសកម្មភាពផលិតកម្មលើផ្នែកខ្លះនៅកូរ៉េខាងត្បូង មានសន្ទុះកំណើនយឺត ក្រោយតម្រូវការក្នុងស្រុកមានការធ្លាក់ចុះ គួបផ្សំភាពមិនប្រាកដប្រជានៃសកម្មភាពរោងចក្រនៅប្រទេសចិន។

ប្រទេសចិន គឺជាទីផ្សារដ៏មានសក្តាពលសម្រាប់ការពង្រីកអាជីវកម្មនៅក្នុងតំបន់។ ជាក់ស្ដែង ការនាំចេញរបស់កូរ៉េខាងត្បូង ក្នុងខែកក្កដា បានកើនឡើងលឿនបំផុតក្នុងរយៈពេល៦ខែចុងក្រោយ ដែលជំរុញដោយការកើនឡើងតម្រូវផលិតផលបន្ទះឈីប។

ភាពទន់ខ្សោយក្នុងវិស័យផលិតកម្មក្នុងប្រទេសសេដ្ឋកិច្ចនាំចេញសំខាន់ៗដូចជាចិន និងជប៉ុន ជាដើមបានចង្អុលបង្ហាញពីទស្សនវិស័យដ៏លំបាកសម្រាប់តំបន់នេះ ទោះបីជាអ្នកសេដ្ឋកិច្ចកំពុងផ្ដោតលើវដ្តនៃការបន្ធូរបន្ថយអត្រាការប្រាក់ជាសកលតាមការគេរំពឹងទុក ដើម្បីផ្តល់ក្ដីសង្ឃឹមចំពោះកំណើនសេដ្ឋកិច្ចជាសកលក៏ដោយ។

លោក ស៊ីវ៉ាន តានដុន (Shivaan Tandon) សេដ្ឋវិទូខាងទីផ្សារនៅក្រុមហ៊ុន Capital Economics បាននិយាយថា ដោយសម្លឹងមើលពីស្ថានភាពទៅមុខ លោកជឿជាក់ថា កំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះទាប នឹងចោលទម្ងន់លើសកម្មភាពផលិតកម្មនៅទូទាំងតំបន់អាស៊ីនៅចុងឆ្នាំនេះ៕