Alynana Media Cambodia
Icon Collap
clinic narit

ចិន ចង់ពង្រីកទីតាំងផលិតនាវា ដើម្បីផ្តួលអាមេរិក ប្រសិនបើមានសង្គ្រាមក្នុងពេលអនាគត

Media LNN | Aug 09, 2024
ចិន ចង់ពង្រីកទីតាំងផលិតនាវា ដើម្បីផ្តួលអាមេរិក ប្រសិនបើមានសង្គ្រាមក្នុងពេលអនាគត
Clinic narith

នៅក្នុងផែស្ងួតដែលទើបនឹងសាងសង់ថ្មីនៅលើមូលដ្ឋានសាងសង់នាវានៃកោះ ឆាងស៊ីង (Changxing) របស់ប្រទេសចិន នៅខាងក្រៅទីក្រុងសៀងហៃ នាវាវាយប្រហារទាំងលើដីគោកនិងសមុទ្រដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានបង្កើតឡើងក្នុងទ្រង់ទ្រាយដ៏រឹងមាំ ដែលក្រុមអ្នកជំនាញនិយាយថាអាចនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៥។

ប្រសិនបើការវាយតម្លៃបានមកពីរូបថតផ្កាយរណបនោះបង្ហាញថាជារឿងត្រឹមត្រូវ ការសាងសង់នាវាវាយលុកប្រភេទ ០៧៦-ខ្លាស (076 Class) ដំបូងរបស់ចិន ដែលដាក់ឈ្មោះថា «យូណាន» (Yunan) នេះនឹងក្លាយជាការរំលឹកមួយផ្សេងទៀតនៃកិច្ចខិតខំបង្កើនល្បឿនកសាងយោធារបស់ទីក្រុងប៉េកាំង ជាការត្រៀមលក្ខណៈរបស់ខ្លួនសម្រាប់ហេតុការណ៍ណាមួយនាពេលអនាគត ដោយការពង្រីកទីតាំងផលិតនាវារបស់ខ្លួន។

នេះនឹងធ្វើឱ្យនាវាចម្បាំងដ៏ធំបំផុតមួយរបស់ពិភពលោកមានវត្តមានក្នុងរយៈពេលខ្លីជាង ខណៈមូលដ្ឋានផលិតនាវាបច្ចុប្បន្នរបស់សហរដ្ឋអាមេរិក ឬអឺរ៉ុប ត្រូវការពេលយូរជាងនោះដើម្បីជួសជុលនាវាចម្បាំង ឬនាវាពិឃាតណាមួយ។ នេះក៏ទំនងជានឹងបង្កើនការភ័យខ្លាចសម្រាប់អ្នកដែលជឿជាក់ថា ទីក្រុងប៉េកាំងឥឡូវនេះកំពុងគិតចង់ត្រៀមរៀបចំសម្រាប់ជម្លោះដ៏ធំមួយនាពេលអនាគត ដែលភាគច្រើនទំនងជាបង្កឡើងដោយការក្រសោបយកកោះតៃវ៉ាន់។

យោងតាមក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានបញ្ជាឱ្យយោធារបស់លោកត្រៀមខ្លួនដើម្បីធ្វើប្រតិបត្តិការបែបនោះនៅឆ្នាំ២០២៧ ដែលជាការលើកឡើងដែលទីក្រុងប៉េកាំងបដិសេធ ខណៈក៏មិនទាន់មានការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការចាប់ផ្តើមសកម្មភាពយោធានោះទេ។ ការត្រៀមលក្ខណៈទាំងនាវាយោធា និងស៊ីវិលនេះ ស្ថិតក្នុងល្បឿនមួយដែលឥឡូវនេះបង្កការព្រួយបារម្ភដល់បណ្ដាគូប្រជែងដ៏មានសក្តានុពលរបស់ទីក្រុងប៉េកាំង ជាពិសេសសហរដ្ឋអាមេរិក ហើយនេះក៏អាចជាសញ្ញាបង្ហាញពីការត្រៀមខ្លួនជាស្រេចក្នុងជម្លោះណាមួយ៕