Alynana Media Cambodia
Icon Collap
clinic narit

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានជម្រុញឲ្យមានការបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីវៃឡុកព័ត៌មានបំពុលសង្គ

Media LNN | Aug 16, 2024
មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានជម្រុញឲ្យមានការបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីវៃឡុកព័ត៌មានបំពុលសង្គ
Clinic narith

 

 (ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការសមាគមសារព័ត៌មាន លោកសុខ ចាន់ភក្តីបានស្នើឲ្យមានការបណ្តុះបណ្តាល ជំនាញសារព័ត៌មានបន្ថែមទៀត និងរិញរកវិធីធ្វើយ៉ាងណា ឲ្យមានការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច ឲ្យបានច្រើន ដោយកាត់បន្ថយព័ត៌មានអវិជ្ជមានក្នុងសង្គម។

  លោកបានមានប្រសាសន៍បែបនេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានសេដ្ឋកិច្ច ក្រោមការរៀបចំរបស់សមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) និងសមាគមសហព័ន្ឋសេវាកម្មពន្ឋដាកម្ពុជា(CTAFA) កាលពីថ្ងៃទី១៥ សីហាកន្លងមកនេះ។

  លោកសុខ ចាន់ភក្តីបានគាំទ្រនូវអនុសាសន៍របស់លោកនេត្រ ភក្រ្តារដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលចង់ឲ្យមានការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចឲ្យបានច្រើន និងគាំទ្រដល់ចក្ខុវិស័យសមាគមCEMEA លើផែនការក្នុងការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិឲ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយព័ត៌មានអវិជ្ជមាន ដែលមិនផ្តល់គុណាធិបតេយ្យដល់សង្គម។

  លោកបន្តថា “ការបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានសេដ្ឋកិច្ចសំខាន់ណាស់ ព្រោះវាស្របតាមយុទ្ឋសាស្រ្តបញ្ចកោណទាំង៥ដំណាក់កាល ដែលនិយាយផ្តោតលើសេដ្ឋកិច្ច”។ លោកបន្តថា “យុទ្ឋសាស្រ្តបញ្ចកោណ ដែលមាន៥ដំណាក់កាល ជាយុទ្ឋសាស្រ្តមួយ ក្នុងការត្រួសត្រាយផ្លូវនាំកម្ពុជាឆ្ពោះទៅឆ្នាំ២០៥០ខាងមុខ ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០”។

  លោកយិន លាងគង់ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) បានមានសំណូមពរឲ្យអ្នកសារព័ត៌មាន ដែលចង់សរសេរព័ត៌មានផ្នែកសេដ្ឋកិច្ច សូមចាប់ផ្តើម ពីឥលួវនេះ ព្រោះការសរសេរព័ត៌មានសេដ្ឋកិច្ច មិនចាំបាច់ដល់អ្នកអ្នកសារព័ត៌មាន រៀនចប់បរិញ្ញាបត្រ ឬបណ្ឌិតផ្នែក សេដ្ឋកិច្ចនោះទេ។ 

  លោកបន្តថា “ចក្ខុវិស័យសមាគមចង់ឃើញការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចបានទូលំទូលាយ និងផ្សព្វផ្សាយព័ត៌មានវិជ្ជមានដល់សង្គមឲ្យបានច្រើន ជាជាងផ្សព្វផ្សាយតែពីភាពអវិជ្ជមានក្នុងសង្គម”។

  លោកយិន លាងគង់បានបន្តថា “ដោយសារមើលឃើញអ្នកជំនាញសរសេរព័ត៌មាន ផ្នែកសេដ្ឋកិច្ចមានចំនួនមានកម្រិត ទើបសមាគម ចង់បណ្តុះបណ្តាល អ្នកសារព័ត៌មានឲ្យមានជំនាញសរសេរព័ត៌មានផ្នែកសេដ្ឋកិច្ចឲ្យបានច្រើន”៕

photo_2024-08-15_23-12-49photo_2024-08-15_12-39-24photo_2024-08-15_12-39-30photo_2024-08-15_15-08-34photo_2024-08-16_06-58-08photo_2024-08-16_07-01-22