Alynana Media Cambodia
Icon Collap
clinic narit

លោក គួច ចំរើន ទុក​ពេល១ខែឱ្យប្រតិបត្តិករទឹកស្អាតនៅស្អាង និងតាខ្មៅ កែ​ប្រែ​គុណ​ភាព​​ទឹក

Media LNN | Aug 20, 2024
លោក គួច ចំរើន ទុក​ពេល១ខែឱ្យប្រតិបត្តិករទឹកស្អាតនៅស្អាង និងតាខ្មៅ កែ​ប្រែ​គុណ​ភាព​​ទឹក
Clinic narith

លោក គួច ចំរើន បានទុកពេល ១ ខែ ឱ្យ​​ម្ចាស់​អាជីវកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត ​​ក្នុង​ក្រុងតាខ្មៅ និង​ស្រុក​ស្អាង កែ​​លម្អ​បញ្ហាទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត មិនមានគុណភាព​ និង​ភាព​អសកម្ម​របស់ខ្លួន។ ពុំដូច្នោះទេ រដ្ឋបាលខេត្តនឹងព្រមានចាត់វិធានការតាមច្បាប់។

 ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលខេត្តកណ្តាល រងការរិះគន់យ៉ាងចាស់សម្តី ពី​ប្រ​ជា​ពលរដ្ឋ ​​ទាក់ទងនឹងការផ្គត់ផ្គង់ទឹក​​មិន​មាន​គុណភាពរបស់ប្រតិបត្តិករ នៅតំបន់ ទាំង២នេះ ។ នេះបើតាម​លិខិត​ព្រមាន ​​​ចុះថ្ងៃទី២០ ខែសីហានេះ។ ​

លោក ​គួច ចំរើន បញ្ជាក់ក្នុងលិខិតដដែលថា៖ «ខេត្តបាន​រង​ការ​រិះគន់ពីពលរដ្ឋទាក់ទងនឹងការផ្គត់ផ្គង់​ទឹក​ស្អាត មិន​មាន​គុណភាព​ស្រប​តាមស្ដង់ដារ​កំណត់ ទឹក​មាន​សភាព​ល្អក់ និង​ប្រើ​ប្រាស់​មិន​គ្រប់​គ្រាន់»​។  ​

 ការពិតករណីនេះ មិនមែន ជារឿងទើបកើតឡើងនោះទេ។ បើតាមការពន្យល់របស់អភិ​បាល​ខេត្តកណ្តាល ​កន្លងមក​អាជ្ញាធរ​ បានព្យាយាមរកដំណោះស្រាយជាមួយប្រតិបត្តិ​ករផ្គត់ផ្គត់ទឹកស្អាតនោះ​​ជាច្រើន​លើក​រួច​​ហើយ ប៉ុន្តែ​បញ្ហានេះ​ នៅ​បន្ត​អូស​បន្លាយ​ដល់​បច្ចុ​ប្បន្ន។

ភ្ជាប់នឹងលិខិតព្រមាននេះដែរ លោក គួច ចំរើន ​បាន​ពិពណ៌នានៅ​​ទំព័រហ្វេសប៊ុរបស់ខ្លួន​ដូច្នេះ «ពាក្យថា​ ទឹកស្អាត​ គឺត្រូវមានគុណភាពល្អ​ មិនមែនបូមទឹកទន្លេលក់ទេ។​»៕